ពិសា​ទុរេន​នៅពេល​ទាបភ្លឺ ដើម្បី​ទម្លាក់​ព្រូន​និង​សម្អាត​ពោះវៀន​

25-03-2020 3:53 pm 221

​ទុរេន​ជា​ផ្លែឈើ​មួយ​ប្រភេទ ដែលមាន​រសជាតិ​ឆ្ងាញ់ និង​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​មួយចំនួន​។ ទទួលទាន​ទុរេន​ផ្តល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​ណាស់ សម្រាប់​សុខភាព ប៉ុន្តែ​បើ​អ្នក​ដែលមាន​បញ្ហា​សុខភាព​ខ្លះ មិនអាច​ទទួលទាន​ទុរេន​បានទេ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។ ក្នុងចំណោម​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​សុខភាព ទុរេន​ត្រូវបាន​គេ​ញ៉ាំ ដើម្បី​សម្អាត​ភាពកខ្វក់​នៅ​ពោះវៀន​។​

​តាមតិច​និច​បុរាណបាន​ណែនាំ​ថា អ្នក​អាច​បរិភោគ​ទុរេន កន្លះ​ផ្លែ នៅពេល​ភ្ញាក់​ពី​ដំណេក វេលា​ពេលព្រឹក ប្រហែល​ម៉ោង​៥​ទៀបភ្លឺ ក្រោយពេល​លុបមុខ ដុសធ្មេញ​រួច បន្ទាប់មក​ត្រូវ​ពិសា​ទឹក​ក្តៅឧណ្ណៗ តាម​ពីក្រោយ​។ ទទួលទាន​ទុរេន​ចន្លោះ​ពេលនេះ ព្រោះ​ជា​ពេលដែល​ធាតុ​ក្នុង​ខ្លួន​យើង ចាប់ផ្តើម​ធ្វើការ​។ នៅពេលដែល​អ្នក​ប្រើ​វិធីសាស្ត្រ​នេះ ដើម្បី​បញ្ចុះ​ព្រូន​សម្អាត​ពោះវៀន អ្នក​គួរតែ​តម​អាហារ​ពេលព្រឹក​សម្រាប់​ថ្ងៃនោះ​។ បរិភោគ​បន្តបន្ទាប់​គ្នា​ក្នុង​រយៈពេល​២​ថ្ងៃ កាក​សរសៃ​អាហារ និង​កម្តៅ​ពី​ជាតិ​ស្ពាន់ធ័រ​ក្នុង​ផ្លែ​ទុរេន នឹង​ជម្រះ​លាង​ព្រូន សត្វល្អិត​និង​វត្ថុ​កខ្វក់​ផ្សេងៗ ក្នុង​ពោះវៀន​ចេញ​ទាំងអស់ ធ្វើឲ្យ​អ្នក មាន​សុខភាព​ល្អ មាំមួន​ជាក់​ជាមិនខាន​។ 

​ជួយ​ឲ្យមាន​សុខភាព​ល្អ ដ្បិត​កាលណា​មាន​ព្រូន សត្វល្អិត​នៅ​តោង​ជាប់ វា​មិនបាន​ជួយ​ចម្រើន​រាងកាយ​ឡើយ ព្រោះ​រាល់​ចំណីអាហារ​ដែល​អ្នក​បរិ​ភោគ​ចូលទៅ ត្រូវ​ពពួកសត្វ​ចង្រៃ​ទាំងនោះ ស្ទាក់ចាប់​ស៊ី​ជញ្ជក់​យក​ជីវជាតិ​អស់​។ ហេតុនេះ​ទើប​ធ្វើឲ្យ​អ្នក​ញ៉ាំ​ច្រើន​ប៉ុណ្ណា នៅតែ​គ្មាន​កម្លាំង​និង​រហូត​បង្ក​ជា​បញ្ហា​សុខភាព​ផ្សេងៗ​៕​ ប្រភព៖antkh

 ពាក្យគន្លឹះ  សុខភាពទុរេន

ព័ត៌មានផ្សេងទៀត