GMACអំពាវនាវរួមគ្នាដើម្បីជម្នះរីករាលដាលជាសកលនៃជំងឺកូវីដ -១៩

25-03-2020 3:47 pm 94
  ស្តាប់
ស្តាប់ជាសំឡេង

 សមាគមកាត់ដេរនៅកម្ពុជា GMAC បានបញ្ជាក់ថាការឆ្លងរីករាលដាលជាសកលនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ន បានធ្វើឲ្យមានភាពចលាចល ដល់ជីវិតរស់នៅ និងអាជីវកម្ម។ ដើម្បីជម្នះស្ថានភាពដ៏លំបាកនេះ សមាគមកាត់ដេរនៅកម្ពុជា (GMAC) សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមដៃគ្នាដើម្បី អាចបន្តរស់បាន»។

ចំពោះអ្នកបញ្ជាទិញទាំងអស់៖ សូមកុំបោះបង់កម្ពុជា! សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វ កិច្ចរបស់ខ្លួន តាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទទួលយកការដឹកទំនិញ ដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខណ្ឌធម្មតា។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យរោងចក្រមានលទ្ធភាព បើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងារសម្រាប់ពួកគេ។

ចំពោះរោងចក្រទាំងអស់៖ សុវត្ថិភាពកម្មករជាចម្បង! សូមរក្សាការយកចិត្តទុកដាក់ និងអនាម័យកម្រិតខ្ពស់ជាវិធានការការពារ នៅកន្លែងការងារដើម្បីការពារកម្មកររបស់យើង និងជួយបង្ការការឆ្លងរីករាលដាលនៃវីរុសនេះ។ សូមឲ្យប្រាកដថា កម្មករយល់ដឹង និងអនុវត្តន៍តាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ចំពោះកម្មករ និងសហជីពទាំងអស់៖ សូមមានទំនុកចិត្តលើវិធានការការពារលក្ខណៈវិទ្យាសាស្ត្រ ដែលកំពុងអនុវត្តន៍នៅកន្លែងការងារ។ សូមធ្វើជាផ្នែកមួយ នៃដំណោះស្រាយ ជាពិសេសបន្តការនៅឲ្យឆ្ងាយ និងកាត់បន្ថយជាអតិបរមា ចំពោះពិធីជួបជុំផ្សេងៗ។ សូមលាងដៃឲ្យបានញឹកញាប់ និងមិនយកដៃប៉ះមុខ៕ 

 ពាក្យគន្លឹះ  GMACជំងឺកូវីដ១៩

ព័ត៌មានផ្សេងទៀត