លោកហ៊ុន សែន៖ ចូលឆ្នាំធ្វើធម្មតាគ្មានការជួបជុំធំ តែអាច​សប្បាយ​តាម​ផ្ទះបាន​​

25-03-2020 11:21 am 438

លោកហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំ ប៉ុន្តែមិនមានការជួបជុំនោះទេ តែប្រជាពលរដ្ឋអាចសប្បាយជួបជុំក្រុមគ្រួសាររៀងៗខ្លួនបាន។ លោកហ៊ុន សែន បន្តថា សម្រាប់សង្ក្រាន្តអត់ធ្វើទេ តាមស្រុកតាមខេត្ត ថ្នាក់ជាតិនៅសៀមរាបក៏អត់ធ្វើដែរ។ សប្បាយចុះនៅតាមផ្ទះ។ 

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុង ពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនានេះ៕

ព័ត៌មានផ្សេងទៀត