លោកហ៊ុន សែន អំពាវនាវកុំឲ្យប្រើអបិយជំនឿដើម្បីដេញជំងឺកូវីដ-១៩

25-03-2020 11:09 am 330

លោកហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំ ប៉ុន្តែមិនមានការជួបជុំនោះទេ តែប្រជាពលរដ្ឋអាចសប្បាយជួបជុំក្រុមគ្រួសារនៅតាមផ្ទះរៀងៗខ្លួន។ លោកហ៊ុន សែន បន្តថា សម្រាប់សង្ក្រាន្តអត់ធ្វើទេ តាមស្រុកតាមខេត្ត ថ្នាក់ជាតិនៅសៀមរាបក៏អត់ធ្វើដែរ។ សប្បាយចុះនៅតាមផ្ទះ។ ម្យ៉ាងទៀត លោកហ៊ុន សែន អំពាវនាវសូមកុំប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ-១៩ ដូចជាការ ដុតភ្លើង ដើម្បីបណ្តេញជំងឺកូវីដ ដែលជារឿងបង្កគ្រោះថ្នាក់ អាចកើតមានគ្រោះអគ្គីភ័យជាដើម៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនអបិយជំនឿ

ព័ត៌មានផ្សេងទៀត