អាមេរិក​សុំ​ជំនួយ​​សម្ភារ​ពេទ្យ​​ពី​កូរ៉េខាងត្បូង​​​យកទប់​ស្កាត់​​​ការឆ្លង​វីរុស​កូវី​ដ​-១៩

25-03-2020 11:07 am 255
គ្រូពេទ្យ​កូរ៉េខាងត្បូង​កំពុង​បាញ់ថ្នាំសម្លាប់មេរោគ

​កូរ៉េខាងត្បូង​បាន​បញ្ជាក់ឲ្យ​ដឹងថានឹ​ង​បញ្ជូន​សម្ភារ​ពេទ្យ​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ បន្ទាប់ពី​មាន​សំណើ​បន្ទាន់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​។ កូរ៉េខាងត្បូង​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​វីរុស​ថ្មី​នេះ បាន​ព្យាយាម​យ៉ាងខ្លាំង​ធ្វើតេស្ដ​រក​អ្នក​ផ្ទុក​បាន​ជាច្រើន​នាក់ ជាហេតុ​ធ្វើឲ្យ​កូរ៉េខាងត្បូង​អាច​ទប់ស្កាត់​កុំឲ្យ​ឆ្លង​និង​ស្លាប់​ច្រើនពេក​។ ដោយឡែក​និយាយ​ពី​សហរដ្ឋអាមេរិក​វិញ បាន​ធ្វើតេស្ដ​តិចតួច​ប៉ុណ្ណោះ​ពីដំបូង និង​ប្រកាស​បិទ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ថែមទៀត ដោយសារ​ការរីក​រាល​ដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​រដ្ឋ​មួយចំនួន និង​មាន​ករណី​ថ្មី​រាប់ពាន់នាក់​ក្នុង​មួយថ្ងៃ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ជជែក​តាម​ទូរស័ព្ទ​២៣​នាទី ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ជែ​អ៊ីន ដោយ​អះអាងថា​លោក​នឹង​ជួយ​ឲ្យ​អ្នក​ផលិត​របស់​កូរ៉េខាងត្បូង ទទួលបាន​ការយល់ព្រម​ពី​រដ្ឋបាល​គ្រប់គ្រង​ផ្នែក​ចំណីអាហា​និង​ថ្នាំពេទ្យ​របស់​អាមេរិក សម្រាប់​ការនាំ​ចូល​សម្ភាររ​បស់​ពួកគេ​។ លោកមូ​នក៏​ឆ្លើយត​បប្រាប់​លោកត្រាំ​វិញ​ថា កូរ៉េខាងត្បូង​នឹង​ជួយ​អាមេរិក​ឲ្យបាន​ច្រើន​តាម​ដែល​អាចទៅរួ​ច ប្រសិនបើ​មាន​សម្ភារ​ពេទ្យ​នៅ​សេសសល់​៕

ព័ត៌មានផ្សេងទៀត