រដ្ឋាភិបាលទទួលប្រាក់សប្បុរសធម៌ជាង៨លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ-១៩

25-03-2020 10:43 am 315

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា គិតមកដល់ពេលនេះ រដ្ឋាភិបាលបានទទួលទឹកប្រាក់សប្បុរសធម៌ចំនួនជាង៨លានដុល្លារ ពីសប្បុរសជននានា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។ លោកហ៊ុន សែន បញ្ជាក់ថា ទឹកប្រាក់ទាំងនេះ រដ្ឋាភិបាល នៅមិនទាន់បានប្រើប្រាស់នៅឡើយទេ ក្នុងករណីបើទឹកប្រាក់នេះ នៅសល់ ក្រោយពីបញ្ហាជំងឺកូវីដ-១៩ បានធូរស្រាល និងបញ្ចប់ នឹងត្រូវបង្វែរទៅមូលនិធិគន្ធរបុប្ផា។

ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ យ៉ាងដូច្នេះ នៅក្នុង ពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនានេះ៕

ព័ត៌មានផ្សេងទៀត