ព្រឹត្ដិការណ៍​​កីឡា​អូឡាំពិក​​នៅ​ជប៉ុន​​ត្រូវ​លើក​​ទៅ​ឆ្នាំក្រោយ​ដោយសារ​​វីរុស​កូវី​ដ​-១៩

25-03-2020 9:54 am 252
រូបភាពប្រជាជនជប៉ុន​កាន់បដាថាគ្មានការប្រកួតកីឡាអូឡាំពិកទេនៅឆ្នាំ២០២០

​ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ដែល​គ្រោង​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​នេះ នឹងត្រូវ​ពន្យារពេល​ទៅធ្វើ​នៅ​ឆ្នាំ​២០២១​វិញ​។ ប្រធាន​កីឡា​អូឡាំពិក​លោក​Thomas Bach​បានឲ្យដឹងថា លោក​សូម​ឯកភាព​ទាំងស្រុង​តាម​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​Shinzo Abe គឺ​ត្រូវ​លើក​ពេល​ទៅធ្វើ​នៅ​ឆ្នាំក្រោយ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អ្នករៀបចំ​ព្រឹត្ដិការណ៍​នៅ​ទីក្រុង​តូ​ក្យូ និង​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​បញ្ជាក់ថា ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ពិតជា​ធ្វើឲ្យ​ស្ថានភា​ពពិភពលោក​កាន់​តែយ៉ា​ប់​យ៉ឺន ដូច្នេះ​ត្រូវតែ​ផ្អាក​ព្រឹត្ដិការណ៍​កីឡា​អូឡាំពិក​បណ្ដោះអាសន្ន​៕

ព័ត៌មានផ្សេងទៀត