របកគំហើញ​ថ្មី​…! បទពិសោធន៍​នៃ​ការមើលឃើញ​ថ្មី​ពី​ទូរទស្សន៍​ដ៏​វ័យឆ្លាត​បំផុត សាម​សុង Crystal UHD ថ្មី​!!

25-03-2020 9:34 am 194

កាលពី​សម័យមុន ឬ​ត្រឹម​ទសវត្សរ៍ ៧០​មើល​ទូរទស្សន៍ គឺ​មើល​តែ​ទូរទស្សន៍​មែន​…​មិនមែន​មើល​រូបភាព​ក្នុង​ទូរទស្សន៍​ឡើយ​…​ព្រោះ​ទូរទស្សន៍​មាន​រាង​ធំ​ប៉ោង​ទយ​ទៅក្រោយ​រូបភាព​តូច​ហើយ​បែក​មិន​ច្បាស់​ហើយ​ស​ខ្មៅ​ទៀត​! ប៉ុន្តែ​សម័យនេះ​ជាមួយ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន សាម​សុង ឥឡូវនេះ​គឺ​លោកអ្នក​អាច​មើល​លើសពី​រូបភាព និង​សំឡេង​ដោយ​រីករាយ​…​មិនមែន​មើល​ទូរទស្សន៍​ទៀតឡើយ​!

​ហើយ​ទូរទស្សន៍​ដែល​ក្រុមហ៊ុន​នឹង​ធ្វើ​ការណែនាំ​នៅ​ពេល​នេះ​គឺជា​ទូរទស្សន៍ សាម​សុង គ្រី​ស្តាល់ យូ​អេច​ឌី ( Samsung Crystal UHD TV) ថ្មី​ដែល​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​ដែល​អាច​ផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការ​ទស្សនា​កម្សាន្ត និង​ការមើលឃើញ​ថ្មី​ពុំ​ធ្លាប់មាន​ក្នុង​ប្រវិត្តិសាស្ត្រ​នៃ​ពិភព​ទូរទស្សន៍​! 

​ទូរទស្សន៍​វៃឆ្លាត​ម៉ូឌែ​ល សាម​សុង គ្រី​ស្តាល់ យូ​អេច​ឌី ( Samsung Crystal UHD TV) ពិតជា​ធ្វើឱ្យ​ពិភព​នៃ​ការមើលឃើញ​មាន​ការផ្លាស់ប្តូរ និង​មិន​អាច​បំភ្លេចបាន​យ៉ាង​ពិតប្រាកដ​ជាមួយនឹង​លក្ខណៈពិសេសៗ​របស់ សាម​សុង ដែល​បាន​ធ្វើ​ការអភិវឌ្ឍន៍​ចុង​ក្រោយ​ដូចជា​៖ 

* Crystal Processor 4K

​ជា​បច្ចេកវិទ្យា​មួយ​ដ៏​ទំនើប​ចុងក្រោយ​ក្នុង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការ​ទស្សនា​លើ​កញ្ចក់​ទូរទស្សន៍​កាន់តែ​អស្ចារ្យ​ដោយ​បង្ហាញជូន​នូវ​រូបភាព​កាន់តែ​លម្អិត និង​កាន់តែ​ច្បាស់​លើស​កម្រិត​រូបភាព Full HD ចំនួន 4 ដង (4K Resolution) ជួយ​ឱ្យ​លោក​អ្នកស្វែងរក និង​រីករាយ​ជក់ចិត្ត​នូវ​ពិភព​កម្សាន្ត​ដ៏​សម្បូរ​បែប​បាន​យ៉ាង​លឿន និង​មាន​ភាពងាយស្រួល​បំផុត​!

* Dual LED

​ជា​បច្ចេកវិទ្យា​ដែល​មាន​មុខងារ​យ៉ាង​ពិសេស​ក្នុង​ការ​ដុសខាត់​រូបភាព និង​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​ពណ៌ និង​ពន្លឺ​ឱ្យមាន​លក្ខណៈ​ដូច​ធម្មជាតិ​ពិតៗ​! ទោះបីជា​លោក​អ្នក​មើល​ពី​ជ្រុង​ណា ឬ​ពេល​ណា​ក៏​នៅតែ​ទទួលបាន​បទពិសោធន៍​នៃ​កម្រិត​ភាពច្បាស់​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​!

* Boundless Design

​គ្រប់​ម៉ូឌែល​នៃ​ទូរទស្សន៍ សាម​សុង គ្រី​ស្តាល់ យូ​អេច​ឌី ( Samsung Crystal UHD TV) ទាំងអស់​ប្រចាំឆ្នាំ​២០២០ នេះ​គឺ​សុទ្ធសឹងតែ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ជាទីបំផុត​ស្តើង​ស្អាត​ស្ទើរតែ​គ្មាន​គែម​! ដូច្នេះ​លោក​អ្នក​អាច​រីករាយ​ជាមួយនឹង​បទពិសោធន៍​នៃ​ការបង្ហាញ​រូបភាព​ធំ​ច្បាស់​ល្អ​លើ​អេក្រង់​លាត​ពេញ​តួ​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​!

* Mobile View (Mirroring Screen on TV)

​មុខងារ និង​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​គឺ​ប្លែក និង​ល្អ​អស្ចារ្យ​បំផុត​ក្នុងការ​ធ្វើ​ឱ្យ​លោកអ្នក​កាន់តែ​ពេញចិត្ត​ក្នុង​ការកម្សាន្ត​ទាំង​នៅលើ​ទូរស័ព្ទដៃ និង​លើ​ទូរទស្សន៍​ដោយ​ធ្វើ​ការបែងចែក​លើ​កញ្ចក់​អេក្រង់​ទូរទស្សន៍ (Split Screen) ក្នុងពេល​តែមួយ​! ពិតជា​ឡូយ​មែន​! ដូច្នេះ​លោកអ្នក​នឹង​មិន​ខកខាន​ក្នុងការ​ទស្សនា​ការកម្សាន្ត​នូវ​កម្មវិធី​ដែល​លោកអ្នក​ពេញចិត្ត​ឡើយ​! ហើយ​អ្វី​ដែល​ពិសេស​នោះ​លោកអ្នក​នឹង​ទទួលបាន​អារម្មណ៍​កាន់តែ​រំភើប​ជាមួយ​ក្រាហ្វិក​តន្ត្រី​លោត កន្ត្រាក់​ដ៏​ទាក់ទាញ​តាម​បទ​ភ្លេង ឬ​ចម្រៀង​ដែល​មាន​ក្នុង​ទូរស័ព្ទ​ដៃ​មក​លើ​អេក្រង់​ទូរទស្សន៍ (Visual Effect Via Music Wall) ! កាន់តែ​អស្ចារ្យ និង​ទំនើប​ទៅ​ហើយ​ពេលនេះ​! 

* 4K Upscaling

​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​មាន​សមត្ថភាព​ក្នុងការ​ដុសខាត់ និង​បំលែង​គុណភាព​កម្រិតរូបភាព​ឱ្យ​កាន់តែ​ច្បាស់​ត្រជាក់​ភ្នែក​មក​ក្នុង​កម្រិត 4K ទាំងអស់​គ្រប់​ពេលវេលា និង​គ្រប់​ប្រភព​ទោះបីជា​កម្រិត​រូបភាព​ដើម​មិនមែន 4K យ៉ាងណាក៏ដោយ​ក៏​លោកអ្នក​អាច​ទស្សនា ទទួលបាន​បទពិសោធ​ន៍​កម្រិត​រូបភាព 4K ពិតៗ​តែម្តង​!

​ប៉ុន​ហ្នឹងហើយ​…​ថា​អត់​ឡូយ​មួយ​មាត់​ទៅ​! រួសរាន់​ឡើង​អតិថិជន សាម​សុង ទាំងអស់​! ជាមួយនឹង​ទូរទស្សន៍ សាម​សុង គ្រី​ស្តាល់ យូ​អេច​ឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ នេះ​សឹង​ថា​លោក​អ្នក​មិនបាច់​ចំណាយពេល​ទៅ​មើល​កុន​នៅ​ខាងក្រៅ​ហើយ​អាច​បង្កើន​ការជួបជុំ​គ្រួសារ​ដោយ​រីករាយ និង​មាន​សុភមង្គល​បាន​ថែមទៀត​ផង​! 

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាច​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

 ពាក្យគន្លឹះ  Samsung

ព័ត៌មានផ្សេងទៀត