លោក​ហ៊ុន សែន​​៖គ្រូពេទ្យ​ដែល​ចូលរួម​ប្រយុទ្ធ​នឹង​វីរុស​កូវី​ដ​-១៩​​ជា​ការលះបង់​មិនអាច​កាត់ថ្លៃ​បាន​​

25-03-2020 9:23 am 164

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មុននឹង​ពួកគេ​ចេញ​បំពេញបេសកកម្ម ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ជាមួយ​វីរុស​កូវី​ដ​-១៩ នៅក្នុង​ព្រឹក​ថ្ងៃ​២៥ ខែមីនា​នេះ ប្រមុខ​រដ្ឋាភិបាលម្ពុ​ជា លោក​ហ៊ុន សែន បាន​ថ្លែងថា រូបលោក​បានចាត់ទុក​ការស្ម័គ្រចិត្ត​របស់​ក្រុមគ្រូពេទ្យ ដែល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង នឹង​វីរុស​ឆ្លងកូវី​ដ​-១៩(COVID-19)​នៅពេលនេះ គឺជា​ការលះបង់​ដែល​មានតម្លៃ​មហាសាល និង​មិនអាច​កាត់ថ្លៃ​បានឡើយ​។​

​សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល មុន​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​-១៩​នាពេលនេះ មាន​ចំនួន​៤២២​នាក់​។ ក្នុងនោះ​មាន​គ្រូពេទ្យ​ខ្មែរឥស្លាម​៣០​នាក់​៕

ព័ត៌មានផ្សេងទៀត