វីរុស​កូវី​ដ​១៩​សម្លាប់​មនុស្ស​ជាង​១៨,០០០​នាក់​និង​ឆ្លង​ជាង​៤២​ម៉ឺន​នាក់​

25-03-2020 9:08 am 313

​គិត​មក​ទល់​ពេល​នេះ​វីរុស​កូវី​ដ​១៩(COVID-19) បាន​សម្លាប់​មនុស្ស​ជាង ១៨,០០០​នាក់​ហើយ និង​បាន​ចម្លង​ដល់​មនុស្ស​ប្រមាណ​ជាង ៤២​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​គេហទំព័រ​Worldometer នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២០​។​

​ក្រៅ​ពី​ការកើនឡើង​នៃ​តួលេខ​អ្នកស្លាប់ និង​ឆ្លង ក៏​មាន​មនុស្ស​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​បាន​ជាសះស្បើយ​ពី​វីរុស​កូវី​ដ​១៩​។  បច្ចុប្បន្ន​វីរុស​ឆ្លង​សកល​នេះដែរ បាន​រាលរាល​ដល់​ប្រទេស និង​ដែនដី​ចំនួន ១៩៧(​មិន​រាប់​បញ្ចូល​នាវា​Diamond Princess)​។​

​គួរបញ្ជាក់​ថា ក្នុងចំណោម​ប្រទេស​រង​ការ​រាលដាល​ដោយ​វីរុស​កូវី​ដ​១៩​ទាំងអស់​មាន​តែ អ៊ីតាលី​មួយគត់​ដែល​ជា​ប្រទេស​មាន​អត្រា​អ្នកស្លាប់​ច្រើនជាងគេបង្អស់​។  ជាក់ស្ដែង​អ្នកស្លាប់​នៅ​អ៊ីតាលី​សរុប​មាន​ប្រមាណ​ជិត ៧​ពាន់​នាក់ ខណៈ​ប្រទេស​ចិន​ដែល​ជា​ប្រភពដើម​នៃ​ជំងឺ​មាន​អ្នកស្លាប់​ត្រឹមតែ​ជាង ៣​ពាន់​នាក់​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត