ព្រឹកនេះលោកហ៊ុនសែនជួបគ្រូពេទ្យស្ម័គ្រចិត្ត៣០០ នាក់មុនចេញទៅព្យាបាលវីរុសកូវីដ-១៩

25-03-2020 8:25 am 204

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺបង្កឡើងដោយវីរុសកូវីដ-១៩។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុនសែន។

ក្នុងជំនួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនាព្រឹកនេះ លោកហ៊ុនសែននឹងផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្ស៕ 

ព័ត៌មានផ្សេងទៀត