រកឃើញ​ករណីវិជ្ជមាន​វីរុសកូវីដ-១៩​ចំនួន០៤នាក់​ទៀត​នៅខេត្ដកំពង់ចាម

24-03-2020 11:30 pm 599

តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល កាលពី​យប់​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២០ បានឲ្យដឹងថា បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​០៤​ករណី​បន្ថែមទៀត​នៅ​កម្ពុជា​។ ទាំង​០៤​ករណី​នោះ បាន​កើតឡើង​នៅក្នុង​ខេត្ដ​កំពង់ចាម ទៅលើ​ជនជាតិ​អង់គ្លេស​០២​នាក់ និង​ជនជាតិ​អាមេរិក​០២​នាក់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើង​រហូតដល់​៩១​នាក់​ហើយ​។ 

​នៅក្នុង​សេចក្តីជូនដំណឹង​នោះបាន​ឲ្យដឹងទៀតថា អ្នក​ឆ្លង​ថ្មី​ទាំង​០៤​នាក់​ខាងលើ​ជា​អ្នក​ដែល​ស្ថិតក្នុង​ចំណោម​អ្នកដំណើរ​នៅលើ​តាម​នាវា​Viking Cruise Journey ដែល​បានដាក់ឲ្យ​នៅ​ដាច់ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ ហើយ​ត្រូវបាន​រកឃើញថា​មាន​វីរុស​កូវី​ដ​-១៩ កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០​។ អ្នក​ទាំង​៤​នាក់​ខាងលើ ពេលនេះ​ត្រូវ​បានដាក់ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ដ​កំពង់ចាម​។​

​សរុបមក​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២០ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​នូវ​វីរុស​កូវី​ដ​-១៩ សរុប​ចំនួន​៩១​នាក់ (​ស្រី​២៤​នាក់ ប្រុស​៦៧​នាក់​) ។ ទាំង​៩១​នាក់ មាននៅ​រាជធានី​ចំនួន​១២​ករណី ក្នុងនោះ​មាន (​ខ្មែរ​៧​នាក់ ប៊ែល​ហ្សិ​ក​១ កាណាដា​ម្នាក់ បារាំង​៣​នាក់​) ខេត្ត​ព្រះសីហនុ​មាន ៣៤​ករណី ក្នុងនោះ​មាន (​ខ្មែរ​២​នាក់ ចិន​ម្នាក់ បារាំង​៣១​នាក់​) ខេត្តសៀមរាប​ចំនួន​២​ករណី ជា​ជនជាតិខ្មែ​រទាំង​២​។​

​ចំណែកឯ​ខេត្តកំពង់ចាម​មាន ១៥​ករណី​ក្នុងនោះ​មាន (​ខ្មែរ​ម្នាក់ អង់គ្លេស​៥​នាក់ ម៉ាឡេស៊ី​៧​នាក់ អា​មេ​រិច​២​នាក់​) ខេត្តបាត់ដំបង​មាន ៨​ករណី ជា​ជនជាតិ (​ខ្មែ​រទាំង​៨​នាក់​) ខេត្តព្រះវិហារ​មាន ២​ករណី ជា​ជនជាតិ (​ខ្មែ​រទាំង​២​នាក់​) ខេត្ត​បន្ទាយមានជ័យ មាន​២​ករណី ជា​ជនជាតិ​(​ខ្មែ​រទាំង​២​នាក់​) ខេត្តកំពង់ឆ្នាំង​មាន ៣​ករណី (​ខ្មែ​រទាំង​៣) ខេត្ត​កំពត មាន​២​ករណី ជា​ជនជាតិ (​ម៉ាឡេស៊ី​ទាំង​២​នាក់​) ខេត្ត​ត្បូងឃ្មុំ ៤​ករណី ជា​ជនជាតិ (​ខ្មែ​រទាំង​៤​នាក់​) ខេត្ត​កែប​មាន ៤​ករណី ក្នុង​(​ខ្មែរ​ម្នាក់ ម៉ាឡេស៊ី​៣​នាក់​) កោះកុង​មាន​២​ករណី ជា​ជនជាតិខ្មែ​រទាំង​(២​នាក់​) និង​ខេត្តកណ្តាល​មាន ១​ករណី គឺជា​ជនជាតិ​(​ខ្មែរ​ម្នាក់​)​។​

​ដោយឡែក​ក៏មាន​អ្នក​ផ្ទុក​វីរុស​នេះ​ចំនួន​០៦​នាក់​បាន​ជាសះស្បើយ​ផងដែរ រួមមាន​ជន​ជាតិចិន​១​នាក់ ជនជាតិ​អង់គ្លេស​១​នាក់ និង​ជនជាតិខ្មែរ​ចំនួន​៤​នាក់ ដែល​០២​នាក់​នៅក្នុង​ខេត្ដ​ត្បូងឃ្មុំ​និង​០២​នាក់​ទៀត​នៅក្នុង​ខេត្ដ​បាត់ដំបង ត្រូវបាន​អនុញ្ញាតឲ្យ​ចេញពី​មន្ទី​រ​ពេទ្យ​ហើយ​៕ 


 ពាក្យគន្លឹះ  កម្ពុជាវីរុសកូវីដ-១៩

ព័ត៌មានផ្សេងទៀត