លោក​ស ខេង​៖ ពលករ​ខ្មែរ​ប្រមាណ​១៥០០០​នាក់​បាន​ត្រឡប់​ពី​ថៃ​មក​កម្ពុជា​

24-03-2020 5:43 pm 310

​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​នគរបាល អន្តោរ​ប្រវេសន៍ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ​ថា រហូតមកដល់​ពេលនេះ មាន​ពលករ​ខ្មែរ​ប្រមាណ​១៥០០០​នាក់ បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ បាន​ប្រកាស​ពី​គម្រោង​បិទ​ព្រំដែន​ជា​បណ្តោះអាសន្ន ក្នុង​ការទប់ស្កាត់ និង​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​ជា​ការកត់សម្គាល់ លោក​រដ្ឋមន្ត្រី​ស ខេង បាន​មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ពុំមាន​លទ្ធភាព​ក្នុង​ការត្រួតពិនិត្យ និង​ឃុំ​ពលករ​ខ្មែរ​ទាំង​១៥០០០​នាក់ រយៈពេល​១៤​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ជា​វិធានការ មានតែ​ការ​ស្រង់​ឈ្មោះ​ពួកគេ បញ្ជូន​ទៅ​ភូមិ ឃុំ សា​ម៉ី​ខេត្ត ជា​អ្នកគ្រប់គ្រង​បន្ត ដោយ​មិន​ត្រូវ​ឲ្យ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជិតខាង ហើយ​បើសិនជា​រាលដាល​ដល់​ភូមិ​ឬ​ឃុំ​មួយ គឺ​មិន​អនុញ្ញាតឲ្យ​ពួកគេ ធ្វើ​ចរាចរ​ទៅ​ភូមិ​ផ្សេង​ទេ​៕

​គួរបញ្ជាក់​ថា ក្រៅតែពី​ការអំពាវនាវ អាជ្ញាធរ​ក៏​បាន​រៀបចំ​ការប្រើ​ឧបករណ៍​បំពង​សំឡេង ដាក់​តាម​រថយន្ត ម៉ូតូ​កង់​បី និង​ម៉ូតូ ចាក់​ទៅ​តាម​ដងផ្លូវ​សាធារណៈ​នានា អំពី​វិធានការ​បង្ការ ការរក្សា​អនាម័យ និង​អាការៈរោគ​សញ្ញា នៃ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ដឹង​ផង​ដែរ​៕

 ពាក្យគន្លឹះ  លោកសខេងពលករខ្មែរ

ព័ត៌មានផ្សេងទៀត