ម៉ាឡេស៊ី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​១០៦​នាក់​បន្ថែមទៀត​ហើយ​

24-03-2020 5:07 pm 213

​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បញ្ជាក់​ថា​ខ្លួន​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ថ្មី​ចំនួន ១០៦​នាក់​បន្ថែមទៀត​ហើយ ដែល​នាំឲ្យ​ចំនួន​អ្នក​ឆ្លងស​រុប​កើន​ដល់ ១,៦២៤​នាក់​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០​។​

​អាជ្ញាធរ​ម៉ាឡេស៊ី បញ្ជាក់បន្ថែម​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំង ១០៦​ករណី មាន​៤៦​ករណី​ជា​ករណី​ដែល​អ្នក​ឆ្លង​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការចូលរួម​ពិធី​សាសនា​កាលពី​ពេល​កន្លងទៅ​។ រីឯ​ប្រមាណ​៦០%​ផ្សេងទៀត ជា​ការឆ្លង​ផ្សេង​នៅក្នុង​ស្រុក​៕

ព័ត៌មានផ្សេងទៀត