អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​១៩​ចំនួន​២​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ជាសះស្បើយ​

24-03-2020 4:36 pm 230
រូបតំណាង

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ បានប្រកាសថា ក្រុម​គ្រូពេទ្យ​ជំនាញ បាន​យក​វត្ថុ​សំណាក​វិភាគ​របស់​អ្នក​ផ្ទុកមេរោគ​កូវី​ដ​១៩ ចំនួន​៤​រូប នៅ​ខេត្ត​ត្បូងឃ្មុំ ទៅ​ធ្វើ​ពិសោធន៍ នៅ​វិទ្យស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មីនា​នេះ មាន​អ្នកជំងឺ​ចំនួន​២​រូប ទទួលបាន​លទ្ធផល​អ​វិជ្ជមាន (​មិន​មាន​ផ្ទុក​មេ​រោគកូ​វីដ​១៩ បាន​ជាសះស្បើយ​) ចំនួន​២​លើក​។ 

​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ទៀតថា អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​នេះ ម្នាក់​នៅ​ស្រុក​ក្រូចឆ្មា និង​ម្នាក់​ទៀត នៅ​ស្រុក​ពញាក្រែក ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​២ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ផងដែរ​។​

​គួរបញ្ជាក់​ថា គិត​មកដល់ពេលនេះ អ្នក​ផ្ទុកមេរោគ​កូវី​ដ​១៩ ចំនួន​៤​នាក់​ហើយ បាន​ជាសះស្បើយ ១​ករណី​នៅ​ខេត្ត​ព្រះសីហនុ ១​ករណី​នៅ​ខេត្ត​កំពង់ចាម និង​២​ករណី​នៅ​ខេត្ត​ត្បូងឃ្មុំ​៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត