ឡាវ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​២​ករណី​ជា​លើកដំបូង​

24-03-2020 4:24 pm 901

​ក្រសួង​សុខាភិបាល​ឡាវ នៅ​ថ្ងៃ​អង្គារ៍​នេះ​បាន​បញ្ជាក់ថា បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ចំនួន​២​នាក់​ជា​លើកដំបូង​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​ថា អ្នក​ឆ្លង​ទាំង​ពីរ​នាក់​ថ្មី​ក្នុង​ប្រទេស​ឡាវ​នេះ ម្នាក់​ជា​បុគ្គលិក​សណ្ឋាគារ ភេទ​ប្រុស វ័យ​២៨​ឆ្នាំ និង​ម្នាក់​ទៀត​ជា​មគ្គុ​ទេស​ទេសចរ ភេទ​ស្រី វ័យ​៣៦​ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​វៀង​ចន្ទ​។ ម្យ៉ាងទៀត​អ្នក​ទាំង​ពីរ​នេះ ត្រូវបាន​គេ​បញ្ជាក់ថា មាន​ការស្និទ្ធស្នាល​ជាមួយនឹង​ជនបរទេស ជាក់ស្ដែង​ពួកគេ​ទាំង​ពីរ​ត្រូវ​ទទួល​ការព្យាបាល នៅ​ដាច់​ដោយឡែក​ក្នុង​មន្ទីរពេទ្យ​មួយកន្លែង​៕ 

ព័ត៌មានផ្សេងទៀត