ទីតាំងត្រៀមសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ទូទាំង២៥រាជធានី-ខេត្ត

24-03-2020 4:22 pm 152

ទីតាំសម្រាប់ដាក់អ្នកជំងឺរួមមាន ៖

-រាជធានីភ្នំពេញ បានរៀបចំ ចំនួន០៤កន្លែងសណ្ឋាគារ Great Dukមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យចាក់អង្រែក្រោម ខណ្ឌមានជ័យ, មន្ទីរពេទ្យព្រះកេតុមាលា ។ -ខេត្តសៀមរាប មាន៤ទីតាំង គឺសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត អន្តេវាសិកដ្ឋាន ,ផ្ទះសំណាក់គ្រូបង្រៀន ,សណ្ឋាគារញូរីវើសាយ ។ -ខេត្តបាត់ដំបង នៅសណ្ឋាគារផាក សាលាវិទ្យាល័យព្រះមុនីវង្ស និងទីតាំងបម្រុងសម្រាប់សម្រាកព្យាបាលអ្នកតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យEmergency ខេត្តបាត់ដំបង ។ -ខេត្តកំពង់ចាម ចំនួន៣កន្លែង មន្ទីរពេទ្យខេត្ត ,សណ្ឋាគារមេគង្គ ,សាលាគរុកោសល្យភូមិភាគ ។

-ខេត្តត្បូងឃ្មុំ ត្រៀមរៀបចំទីតាំងសណ្ឋាគារឆៃណាមេមត់ ក្នុងស្រុកមេមត់ ។ -ខេត្តកំពង់ស្ពឺ សម្រេចចិត្តជ្រើសរើសយកទីតាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់កាសចេញចូលគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាតនិងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុខភាព ។ -ខេត្តកណ្ដាល បានរៀបចំ ០៣ទីតាំង រួមមាន វិទ្យាល័យ ហ៊ុន សែន តាខ្មៅ  ផ្ទះសំណាក់ដាឡាវ៉ាន់ មណ្ឌលសុខភាពកម្មករតេជោសែន វិហារសួគ៌  ។

-ខេត្តតាកែវ រួមមាន សណ្ឋាគារ 7days Inn អគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែ ។ -ខេត្តកំពង់ឆ្នាំង មាន០៤ទីតាំង មន្ទីរពេទ្យបង្អែក,សាលាបឋមគំរូក្រុងកំពង់ឆ្នាំង, វិទ្យាល័យ សម្តេច ហ៊ុន សែន កំពង់ត្រឡាច, វិទ្យាល័យ សម្តេច ហ៊ុន សែន បរិបូរណ៌ ។ -ខេត្តកោះកុង អគារសាលាខេត្តចាស់ និង វិទ្យាល័យ កោះកុង ត្រៀមធ្វើជាកន្លែងដាក់ដាច់ដោយឡែក សម្រាប់អ្នកដែលមានការសង្ស័យ ឬមានផ្ទុកជំងឺវីរុសកូវីដ១៩។

-ខេត្តកំពត ៧ទីតាំង៖មន្ទីរពេទ្យបង្អែកទាំង៥ មន្ទីរពេទ្យបង្អែកខេត្តកំពត ,មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ,មន្ទីរពេទ្យបង្អែកស្រុកឈូក ,មន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនកោះស្លា,ផ្ទះសំណាក់បេងសំណាង, វិទ្យាល័យព្រះរាជសម្ភារស្ថិតនៅក្រុងកំពត ។ -ខេត្តព្រះសីហនុ ចំនួន៣កន្លែង មន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារឯករាជ្យ សណ្ឋាគារបឹងស៉ីជឺ ។

- ខេត្តកែប បានរៀបចំសណ្ឋាគារមួយកន្លែង ស្ថិតនៅក្រុងកែប ដោយមានប្រព័ន្ធទឹក ភ្លើង គ្រប់ទាំងអស់។ -ខេត្តព្រៃវែង បានត្រៀម ៣កន្លែង អាគារសណ្ឋាគារចុងប៉ម អាគារផ្ទះសំណាក់គ្រូបង្រៀន អាគារសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង ។ - ខេត្តព្រះវិហារ សណ្ឋាគារហ្គ្រីនផាលែស សម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ និងមណ្ឌលសុវត្ថិភាពតាកឹង សម្រាប់ពិនិត្យពលរដ្ឋសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ។ -ខេត្តឧត្ដរមានជ័យ កំណត់យក "វិទ្យាល័យតេជោ សែន សំរោង" ដោយនៅទីនោះ មានការថែទាំ និងការផ្តល់សេវាពិគ្រោះ ។

-ខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារព្រះច័ន្ទ វិទ្យាល័យស្វាយចេក វិទ្យាល័យជប់វ៉ារី ។ -ខេត្តស្ទឹងត្រែង សម្រេចយកអគារមជ្ឈមណ្ឌលគរុកោសល្យ  -ខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារសន្តិភាព វិទ្យាលយ័សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ  -ខេត្តកំពង់ធំ ចុះពិនិត្យទីតាំងនៅសណ្ឋាគារស្ទឹងសែន និងវិទ្យាល័យកំពង់ធំ ដែលគ្រោងរៀបចំបម្រុងទុកក្នុងការទទួលពិគ្រោះ ។ -ខេត្តមណ្ឌលគិរី ៖ អគារវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ផ្ទះស្នាក់នៅគ្រូ ។

-ខេត្តរតនគិរី ៖មន្ទីរពេទ្យបង្អែកខេត្ត ,សណ្ឋាគាររតនគិរី ក្រុងបានលុង , វិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ,អន្តេវាសិកដ្ឋានសាលាវិទ្យាល័យ អនុវិទ្យាល័យនៅតាមស្រុកទាំង៨ ។ -ខេត្តស្វាយរៀង មន្ទីរពេទ្យខេត្ត ក្រុង ស្រុក, មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សណ្ឋាគារវៃគោ និងផ្ទះសំណាក់ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ។ -ខេត្តប៉ៃលិន សណ្ឋាគារប៉ៃលិន City ,ផ្ទះសំណាក់គ្រូបង្រៀន , ផ្ទះសំណាក់ត្បូងទទឹម។ -ខេត្តពោធិ៍សាត់ ២ទីតាំង ចំនួន មណ្ឌលសុខភាពស្រុកកណ្តៀង មជ្ឈមណ្ឌលបណ្តុះបណ្តាលរលាំងឃុំស្នាមព្រះ ស្រុកបាកាន៕ 

ព័ត៌មានផ្សេងទៀត