ក្រសួង​សុខាភិបាល​បង្ហា​ញ​សារ​អប់រំ​៤​ចំណុច​ទប់ស្កាត់​វីរុស​កូរ៉ូណា​

24-03-2020 2:40 pm 1125

​ក្រសួង​សុខាភិបាល​កម្ពុ​ជា បានបង្ហាញ​ពីសារ​អប់រំ​ជា​អាទិភាព​ចំនួន ៤​ដល់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

​សារ​អាទិភាព​ទាំង ៤​ដែល​ក្រសួង​បានបង្ហាញ​នោះ​រួមមាន​៖

១.​អ្នក​ដែល​ត្រឡប់មក​ពី​បរទេស សូម​នៅតែ​ក្នុង​ផ្ទះ​រយៈពេល ១៤​ថ្ងៃ ដើម្បី​ការពារ​ការឆ្លង​វីរុស​កូវី​ដ​-១៩​ដោយ​ចាប់​រាប់​ពី​ថ្ងៃ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​

២.​ប្រសិន​បើ​លោក​អ្នក មាន​រោគសញ្ញា​យ៉ាង​តិច​មួយ​ក្នុងចំណោម​សញ្ញា​ដូចជា​៖​គ្រុនក្តៅ​យ៉ាងតិច ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ផ្សេង​ទៀត ក្រៅពី​ប្រទេស​កម្ពុជា​សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់​

៣.​ប្រសិន​បើ​លោក​អ្នក មាន​រោគសញ្ញា​យ៉ាង​តិច​មួយ​ក្នុងចំណោម​សញ្ញា​ដូចជា​៖​គ្រុនក្តៅ​យ៉ាងតិច ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺ​បំពង់ក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ផ្សេង​ទៀត ក្រៅពី​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល ១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់​

៤.​ប្រសិន​បើ​លោក​អ្នក​បាន​ប៉ះពាល់ ឬ​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​វិជ្ជមាន សូម​ទាក់ទង​ទូរស័ព្ទ​លេខ ១១៥ ជាបន្ទាន់ ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ក្នុង​ការថែទាំ​សុខភាព​៕

 ពាក្យគន្លឹះ  ក្រសួង​សុខាភិបាល

ព័ត៌មានផ្សេងទៀត