ក្រសួង​ធនធានទឹក​៖​ផ្នែក​ខ្លះ​នៃ​ប្រទេស​នឹង​មាន​អាកាសធាតុ​ក្តៅ​និង​ផ្នែក​ខ្លះ​ទៀត​នឹង​មាន​ភ្លៀង​ធ្លាក់​

24-03-2020 11:01 am 1250

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​៣១ ខែ​មីនា ឆ្នាំ​២០២០ ដោយ​បញ្ជាក់​ថា​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២៦-២៨​អង្សា​សេ និង​អតិបរមា​ចាប់ពី​៣៦-៣៩​អង្សា​សេ​។​ចំណែក​ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្ត​ព្រះវិហារ អាច​នឹង​មាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​រី​ឯ​ខេត្ត​ដទៃ​ទៀត​នឹង​អាច​មាន​ភ្លៀង​ខ្សោយ​។​

​ចំពោះ​បណ្តា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន​វិញ សីតុណ្ហភាព​អប្បបរមា មាន​ចាប់ពី​២៥-២៧​អង្សា​សេ និង​អតិបរមា​ចាប់ពី​៣៣-៣៥​អង្សា​សេ ហើយ​ផ្នែក​ខ្លះ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​ដោយឡែក​បណ្តា​ខេត្ត​ដែល​នៅ​តាម​តំបន់​មាត់សមុទ្រ គឺ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៤-៣៦​អង្សា​សេ ហើយ​ផ្នែក​ខ្លះ​ក៏​នឹង​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ផងដែរ​៕

 ពាក្យគន្លឹះ  ក្រសួង​ធនធានទឹក​

ព័ត៌មានផ្សេងទៀត