មី​យ៉ាន់​ម៉ា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​២​ករណី​ជា​លើកដំបូង​

24-03-2020 10:37 am 106

​អាជ្ញាធរ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​ចន្ទ​បញ្ជាក់ថា​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩(COVID-19)​ចំនួន​២​ករណី​ជា​លើកដំបូង​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២០​។​
​គួរបញ្ជាក់​ថា ២​ករណី​ដំបូង​ក្នុង​ប្រទេស​ម៉​យ៉ាន់​ម៉ា​នេះ ត្រូវ​បាន​ពិនិត្យ​រកឃើញ​នៅលើ​បុរស​អាយុ​៣៦​ឆ្នាំ​ម្នាក់ ដែល​ត្រឡប់​មកពី​សហរដ្ឋអាមេរិក និង​បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់ ទើបតែ​ត្រឡប់មក​ពី​ចក្រភព​អង់គ្លេស​។ ជាមួយគ្នា​នេះ​ក្រសួង​សុខាភិបាល​មី​យ៉ាន់​ម៉ា បាន​កំពុង​ស្រាវជ្រាវ​រក​មនុស្ស​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បុរស​ទាំង​២​ខាងលើនេះ ដើម្បី​ដាក់ឲ្យ​នៅ​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ប្រទេស​ដែល​មាន​ប្រជាជន​ដ៏​ច្រើន​ក្នុង​តំបន់​អាស៊ី​នេះ បាន​រកឃើញ​ករណី​ឆ្លង​លើក​ដំបូង​ក្រោយ​គេ​។ ជាក់ស្ដែង​មី​យ៉ាន់​ម៉ា​មាន​ព្រំប្រទល់​ជាប់​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ជា​ប្រភព​វីរុស​កូវី​ដ​១៩ ដល់​ទៅ ២,១០០​គីឡូម៉ែត្រ តែ​បែរជា​ករណី​ឆ្លង​មាន​តិច​បំផុត​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​៕ 

ព័ត៌មានផ្សេងទៀត