ទូតខ្មែរនៅអាមេរិកជូនដំណឹងដល់សិស្ស-និស្សិត ការពារខ្លួនពីវីរុសកូវីដ-១៩

24-03-2020 10:26 am 104

ស្ថានទូត កម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងដល់សិស្ស-និស្សិត កម្ពុជាទាំងអស់ ដែលកំពុងសិក្សានៅប្រទេសអាមេរិក ដែលមានបំណងបន្តការស្នាក់នៅទីនោះ ឬដោយយថាហេតុណាមួយមិនអាចធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញបាន សូមអនុវត្តន៍ តាមណែនាំដូចខាងក្រោម៖

-បន្តស្នាក់នៅកន្លែងដែលខ្លួនកំពុងស្នាក់នៅ ហើយត្រូវមានការប្រុងប្រយ័ត្នខ្លាំង ការពារខ្លួនអោយបាន ហ្មត់ចត់ចំពោះមុខគ្រោះថ្នាក់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ ត្រូវជៀសវាងការជួបជុំគ្នា និងការ ចេញទៅខាងក្រៅ។

-តាមដាន និងគោរពអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំទាំងឡាយ អំពីការការពារខ្លួនពី ការឆ្លងវីរុសកូវីដ-១៩ របស់រដ្ឋរៀងៗខ្លួន។

-ក្នុងករណីមិនស្រួលខ្លួន ហើយសង្ស័យថាឆ្លងជំងឺ សូមទាក់ទងទៅអ្នកផ្តល់សេវាសុខភាព ឬមន្ទីពេទ្យ ដម្បីទទួលបានការណែនាំ។

-បន្តតាមតានឲ្យបានជាប់ជានិច្ច នូវសេចក្តីជូនដំណឹងផ្សេងៗដែលចេញដោយរាជរដ្ឋាភិបាល និង អាជ្ញាធរពាក់ព័ន្ធកម្ពុជា ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិក៕ 

ព័ត៌មានផ្សេងទៀត