វីរុស​កូវី​ដ​១៩​សម្លាប់​មនុស្ស​នៅ​ថៃ​៤​នាក់​ហើយ​និង​ឆ្លង​កើន​ដល់​៧២១​នាក់​

24-03-2020 8:58 am 325

​ក្រសួង​សុខាភិបាល​ថៃ នៅ​ថ្ងៃ​អង្គារ៍​នេះ​បាន​បញ្ជាក់ថា​ខ្លួន​បានរ​ក​ឃើញ​អ្នកស្លាប់ចំនួន៤នាក់​ហើយ​ ​ដោយសារ​វីរុស​កូវី​ដ​១៩(COVID-19) ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ៧២១​ករណី​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២០​។​

​ពាក់ព័ន្ធ​នឹង​ការរកឃើញ​ករណី​ស្លាប់ និង​ឆ្លង​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល​ថៃ បានបញ្ជាក់​ថា នឹង​រៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​លម្អិត និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​រាលដាល​នៃ​វីរុស​កូវី​ដ​១៩​នេះ​។ ជាមួយគ្នានេះដែរ គណរដ្ឋមន្ត្រី​ថៃ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ពិភាក្សា​ទៅលើ​ការស្វែងរក​ដំណោះស្រាយ​ថ្មី​ចំពោះ​ការ​ទប់ស្កាត់​ទៅនឹង​វីរុស​ឆ្លង​ដ៏​សាហាវ​នេះ​៕

ព័ត៌មានផ្សេងទៀត