ជប៉ុនផ្តល់ជំនួយ៣១០លានដុល្លារដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍ចំនួន៥

23-03-2020 3:54 pm 482

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលនឹងត្រូវចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ។

ក្នុងសេក្តីប្រកាសព័ត៌មាន ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទំហំទឹកប្រាក់សរុបចំនួន ៣៤.១៣៨លាន យេន (ប្រមាណ៣១០លានដុល្លារអាមេរិក) ដោយជំនួយនេះគ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។

គម្រោងហិរញ្ញប្បទានឥតសំណង ៖

គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមានទឹក្របា្រក់ចំនួន (៣.៤២១លាន យេន) (ប្រមាណ៣១លានដុល្លារអាមេរិក) គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រាក់ចំនួន ១.០០០លានយ៉េន (ប្រមាណ៩លានដុល្លាអាមេរិក) គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកចិ្ច ដែលមានទឹកប្រាក់ ចំនួន៣០០លាន យ៉េន (ប្រមាណ២,៧លានដុល្លារអាមេរិក)។

ដោយឡែកគម្រោង សម្បទាន សម្រាប់អនវុត្ត ៖គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសេរីសោភ័ណ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុលារអាមេរិក) គម្រោង ធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ ៥ដំណាក់កាលទី៣ (ព្រែគក្លាម -ធ្លាម្អម)ដែលមានទឹកប្រាក់១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥លានដុល្លារអាមេរិក)៕ 

 ពាក្យគន្លឹះ  ក្រសួងការបរទេសជប៉ុន

ព័ត៌មានផ្សេងទៀត