វីរុស​កូវី​ដ​១៩​សម្លាប់​មនុស្ស​៨៦​នាក់​និង​ឆ្លង​ដល់​២២,៦៧២​នាក់​នៅ​អាឡឺម៉ង់​

23-03-2020 3:48 pm 238

​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អាឡឺម៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​រាយការណ៍​ថា វីរុស​កូវី​ដ​១៩(COVID-19) បាន​សម្លាប់​មនុស្ស​៨៦​នាក់​ហើយ ខណៈ​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ​បាន​ចម្លង​ទៅ​មនុស្ស​ចំនួន ២២,៦៧២​នាក់​ទូទាំង​ប្រទេស​អាឡឺម៉ង់​។ នេះ​បើ​ដកស្រង់​ចេញពី​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០​។​

​តួលេខ​នេះ​បង្ហាញ​ថា​វីរុស​កូវី​ដ​១៩​ហាក់​មាន​ការ​រាលដាល​យ៉ាង​លឿន ជាក់ស្ដែង​កាលពី​ថ្ងៃ​អាទិត្យ​អ្នក​ឆ្លង​វីរុស​សកល​នេះ​មាន​ត្រឹម ១៨,៦១០​នាក់​ប៉ុណ្ណោះ ខណៈ​អ្នកស្លាប់​មាន​ចំនួន​៥៥​នាក់​៕

ព័ត៌មានផ្សេងទៀត