អភិបាលក្រុង​ព្រមាន​ពី​ការផ្ទុះ​នៃ​វីរុស​កូរ៉ូណា​កាន់តែ​អាក្រក់​នៅក្នុង​ទីក្រុង​ញូវយ៉ក​

23-03-2020 12:09 pm 506
លោកBill de Blasioអភិបាលទីក្រុងញូវយ៉កសហរដ្ឋអាមេរិក

​លោក​Bill de Blasio អភិបាល​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក បាន​ព្រមាន​ពី​ការផ្ទុះ​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី កាន់តែ​អាក្រក់ នៅក្នុង​ទីក្រុង​មួយ​នេះ នៅពេលដែល​លោក​មើលឃើញថា រយៈពេល​១០​ថ្ងៃ​ហើយ ស្ថានភាព​នៅតែ​មិនទាន់ធូ​ស្រាល​ទាល់តែសោះ​។ លោក​ព្រមាន​ទៀតថា មនុស្ស​អាច​នឹង​ស្លាប់​កាន់តែច្រើន ប្រសិនបើ​សម្ភារៈ​បរិក្ខារ​ពេទ្យ តួយ៉ាង​ដូចជា​ឧបករណ៍​ជំនួយ​ដល់​ការដកដង្ហើម​មិនមាន​គ្រប់គ្រាន់​។ លោក​ថា​បច្ចុប្បន្ន​ស្ថានភាព​បាន​ធ្លាក់​ក្នុង​ស​ភាពអាក្រក់​ហើយ ដូច្នេះ​វា​នឹង​កាន់តែ​អាក្រក់​ទៅៗ រហូតដល់​ខែមេសា​និង​ខែ​បន្ទាប់​។​

​ទីក្រុង​ញូវយ៉ក​បាន​ក្លាយជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​វីរុស​កូរ៉ូណា ដោយមាន​អ្នក​ឆ្លង​ច្រើនជាង​តំបន់​ផ្សេងទៀត​នៅ​អាមេរិក​។ វីរុស​កូរ៉ូ​ណាបាន​វាយលុក​ចូលក្នុ​ង​រដ្ឋ​ទាំង​៥២​របស់​អាមេរិក ដោយ​បណ្តាលឲ្យ​ករណី​ឆ្លង​កើន​ដល់​ជាង​៣២,០០០​នាក់​និង​ស្លាប់​៤០០​នាក់ នៅក្នុង​នោះ​ជិត​ពាក់កណ្តាល​រាប់​ឃើញ​នៅក្នុង​ទីក្រុង​ញូវយ៉ក​៕

ព័ត៌មានផ្សេងទៀត