កូរ៉េខាងត្បូង​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​៦៤​នាក់​បន្ថែមទៀត​

23-03-2020 9:45 am 199

ទីភ្នាក់ងារ​គ្របគ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​កូរ៉េខាងត្បូង បានបញ្ជាក់​ថា​ខ្លួន​ទើបនឹង​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩(COVID-19) ចំនួន ៦៤​ករណី​បន្ថែម​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​នាំឲ្យ​ចំនួន​ករណី​ឆ្លងស​រុប​កើន​ដល់ ៨,៩៦១​ករណី​ហើយ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០​។​

​តួលេខ​នេះ​បង្ហាញ​ថា​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ មាន​ការថយចុះ​គួរឲ្យ​កាត់សម្គាល់​នៅក្នុ​ង​ប្រទេស​កូរ៉េខាងត្បូង​ក្នុងរយៈពេល​១២​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​ករណី​ឆ្លង​មាន​ទាប​ជាង​១០០​នាក់​។ ជាមួយ​នឹង​ករណី​ឆ្លង​ថ្មីៗ ក៏​មាន​អ្នកជំងឺ​ចំនួន​២៥៧​នាក់​ត្រូវបាន​អនុញ្ញាតឲ្យ​ចេញ​ពី​មន្ទី​រ​ពេទ្យ តែ​ត្រូវ​តាមដាន​សុខភាព​បន្ត​។ 

​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​ករណី​ឆ្លង​មាន​ការថយចុះ​នេះ ដោយសារតែ​វិធានការ​ទប់ស្កាត់​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។ វិធាន​ការចាំបាច់​នោះ គឺ​កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យ​ប្រជាជន​របស់​ខ្លួន​ស្នាក់នៅ​ក្នុង​ផ្ទះ ចំណែក​ឯ​ពិធី​សាសនា ការប្រកួត​កីឡា និង​ព្រឹត្តិការណ៍​ធំៗ​ដែល​អាច​មាន​មនុស្ស​ចូលរួម​ច្រើន​ក៏​ត្រូវបាន​ផ្អាក និង​ពន្យារពេល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត