ក្រសួងសុខាភិបាល​​ស្នើឲ្យ​ពលរដ្ឋ​ខ្មែរ​​មកពីថៃ​​ត្រូវ​ដាក់ខ្លួន​​នៅ​ដាច់ដោយ​ឡែក​១៤​ថ្ងៃ​

22-03-2020 10:20 pm 418

​ស្របពេល​ដែលមាន​ពល​ករ​ខ្មែរ​រាប់ពាន់នាក់ កំពុង​សម្រុក​វិល​មក​ត្រឡប់មក​កម្ពុជា​វិញ​ពី​ប្រទេស​ថៃ ខណៈ​អាជ្ញាធរ​ថៃ​បានប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​ទើប​ត្រឡប់មក​ពី​ក្រៅប្រទេស​ទាំងនោះ ត្រូវដាក់​ខ្លួនឯង​ឲ្យនៅ​ដាច់​ដោយឡែកពី​គេ​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ក​ការ​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​-១៩​។ 

​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​ឱ វណ្ណឌី​ន​បាន​បញ្ជាក់ថា ការដាក់​ខ្លួនឯង​ឲ្យនៅ​ដាច់ដោយឡែក​បន្ទាប់ពី​ត្រឡប់ម​កពីបរទេស​នេះ គឺ​កុំឲ្យ​ឆ្លង​វីរុស​កូវី​ដ​-១៩​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​។ នេះ​គឺជា​ចំណុច​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​ការចម្លង​នៅ​ក្នុងសហគមន៍​។ ម្យ៉ាងវិញទៀត​លោកស្រី​ក៏​ស្នើឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​រើសអើង​ឲ្យសោះ​ព្រោះ​គ្មាន​នរណា​ម្នាក់ចង់​ឈឺ ឬ​ចង់​នាំ​វីរុស​នេះ​មក​ជាមួយ​ខ្លួន​ឡើយ​៕

ព័ត៌មានផ្សេងទៀត