អូស្ត្រាលី​បិទទ្វារ​ទីក្រុង​ធំៗ​២​ដោយសារ​ការ​រាលដាល​វីរុស​កូវី​ដ​១៩

22-03-2020 5:38 pm 377

​រដ្ឋាភិបាល​អូស្ត្រាលី​បានសម្រេច​បិទទ្វារ​ទីក្រុង​ធំៗ​ចំនួន​ពីរ​របស់​ខ្លួន គឺ​ទីក្រុង​ស៊ីដ​នី និង​ទីក្រុង​មែ​ល​ប៊​ន ដោយសារតែ​ការ​រាលដាល​ដ៏​ខ្លាំង​របស់​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​ការបញ្ជាក់​រប​ស់​លោក​ស្កូត ម៊ូរី​សុន​(Scott Morisson) បាន​ថ្លែងថា វិធានការ​ដ៏​តឹងរ៉ឹង​នេះ ធ្វើឡើង​ដើម្បី​ជា​ការទប់ស្កាត់​នូវ​ការ​រាលដាល​ដ៏​លឿន​របស់​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​។ ជាក់ស្ដែង​មកទល់ពេលនេះ​អូស្ត្រាលី​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​សកល​នេះ​ចំនួន ១,៣១៥​ករណី​ហើយ ខណៈ​ទីក្រុង​ស៊ីដ​នី​មាន​ករណី​ឆ្លង​ចំនួន ៥៣៣​ករណី រី​ឯ​ទីក្រុង​មែ​ល​ប៊​ល​មាន​ករណី​ឆ្លង​ចំនួន ២៩៦​ករណី​។​

​គួរ​ជម្រាប​ដែរ​ថា ក្រៅពី​ចាត់វិធានការ និង​ចំណាត់ការ​ដ៏​ម៉ឺងម៉ាត់​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បានគ្រោង​នឹង​បញ្ចេញ​នូវ​កញ្ចប់​ថវិកា​ទី​២ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​វីរុស​កូវី​ដ​១៩​។ កញ្ចប់​ថវិកា​នេះ​មាន​ប្រមាណ ៦៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​អាកាសចរ​នានា រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧១៥​លាន​ដុល្លារ​អូ​ស្រា​លី​។ ចំណែក​សម្រាប់​អាជីវកម្ម​តូច និង​មធ្យម ត្រូវ​ចំណាយ​ប្រមាណ ១​សែន​ដុល្លារ​អូស្ត្រាលី​។ លោក​ម៊ូរី​សុន បញ្ជាក់​ថា​កញ្ចប់​ប្រាក់​ឧបត្ថម្ភ​នេះ​មាន​រយៈពេល​៦​ខែ ហើយ​រដ្ឋាភិបាល​នឹង​បញ្ចេញ​កញ្ចប់​ថវិកា​ជា​បន្តបន្ទាប់​ទៀត​៕​

ព័ត៌មានផ្សេងទៀត