ខា​មេ​នី​៖​អាមេរិក​ចង់​ផ្ដល់​ជំនួយ​ដល់​អ៊ីរ៉ង់​ដើម្បី​ទប់ស្កាត់​វីរុស​កូវី​ដ​១៩

22-03-2020 3:49 pm 903

​មេដឹកនាំ​អ៊ីរ៉ង់​លោក​អាយ៉ា​តូឡា អា​លី ខា​មេ​នី​(Ayatollah Ali Khamenei) នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ព្យាយាម​ផ្ដល់​ជា​ជំនួយ​ដល់​អ៊ីរ៉ង់ ក្នុង​ការទប់ស្កាត់​នូវ​ការ​រាតត្បាត​ពី​សំណាក់​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​តាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០​។​

​បើ​តាម​ការសម្ភាសន៍​ដោយ​ទូ​រ​ទស្សន័​ក្នុង​ស្រុក​មួយ លោក​ខា​មេ​នី បាន​និយាយថា “​អាមេរិក​បាន​សុំ​ផ្ដល់​ជា​ជំនួយ​ដល់​អ៊ីរ៉ង់ ជា​ច្រើនលើក​ច្រើនសារ​ម​ក​ហើយ ដើម្បី​ទប់ស្កាត់​វីរុស​កូវី​ដ​១៩​។ វា​ហាក់ដូចជា​ចម្លែក​ខ្លាំង​ណាស់ ខណៈ​ដែល​ជម្លោះ​របស់​ប្រទេស​ទាំង​ពីរ​ពុំ​ទាន់​ផុតរលត់​នៅឡើយ​។​” លោក​បញ្ជាក់​ចុងក្រោយ​ថា “​ប្រទេស​អ៊ីរ៉ង់​មានលទ្ធភាព​អាច​ទប់ស្កាត់​រាល់​បញ្ហា​ទាំងអស់​ដោយ​ខ្លួនឯង រួម​ទាំង​វីរុស​កូវី​ដ​១៩​នេះ​ផង​ដែរ​។​”

​គួរ​រម្លឹក​ឡើងវិញ​ថា សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ បាន​ក្លាយ​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា បន្ទាប់​ពី​អាមេរិក​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​បាញ់សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​លោក​កា​សេម សូឡី​ម៉ា​នី​(Qassem Soleimani) កាលពី​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត