ឥណ្ឌា​ឲ្យ​ពលរដ្ឋ​នៅក្នុង​ផ្ទះ​រយៈពេល​១៤​ម៉ោង​ដើម្បី​ទប់ស្កាត់​វីរុស​កូវី​ដ​១៩

22-03-2020 3:19 pm 430

​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​នដ្រា ម៊ូ​ឌី​(Narendra Modi) នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅក្នុង​ផ្ទះ ដោយ​បញ្ឈប់​សកម្មភាព​ទាំង​អស់​រយៈពេល​១៤​ម៉ោង ដើម្បី​ជា​វិធានការ​ក្នុង​ការបង្ការ និង​ទប់ស្កាត់​នូវ​ការ​រាលដាល​ពី​សំណាក់​វីរុស​កូវី​ដ​១៩(COVID-19)​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២០​។​

​ការអំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​ឥណ្ឌា​នេះ កើតឡើង​បន្ទាប់ពី​វីរុស​កូវី​ដ​១៩ បាន​សម្លាប់​មនុស្ស​ចំនួន ៤​នាក់ និង​ឆ្លង​ដល់​មនុស្ស​ចំនួន ៣២៤​នាក់​នៅក្នុង​ប្រទេស​នេះ​។ តែ​ការអំពាវនាវ​នេះ មិន​ស្ថិត​ក្រោម​ការដាក់​ជា​កំហិត​ឡើយ ដោយ​ប្រជាជន​នៅតែ​អាច​ធ្វើ​ដំណើរ​ទៅ​ខាងក្រៅ​បាន និង​ពុំ​មាន​ការពិន័យ​អ្វី​ឡើយ​។​

​សូមជម្រាបថា កាលពីពេល​កន្លង​ទៅ​ប្រទេស​ឥណ្ឌា​បាន​សម្រេច​ផ្អាក និង​បិទ​នូវ​មធ្យោបាយ​ជាច្រើន ក្នុង​គោលបំណង​ទប់ស្កាត់​ពី​ការ​រាលដាល​ពី​វីរុស​ឆ្លង​ដ៏​សាហាវ​សម្រាប់​ឆ្នាំ​២០២០​មួយ​នេះ​។ មិន​តែ​ប៉ុណ្ណោះ​សូម្បីតែ​ការបោះឆ្នោត​ក៏​ត្រូវបាន​ពន្យារពេល ស្រប​ជាមួយនឹង​ការរៀបចំ​ពិធីមង្គលការ​នានា​ក្នុង​ប្រទេស​ត្រូវ​បាន​ផ្អាក​ស្ទើរតែ​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត