ថៃអនុញ្ញាតឲ្យចេញចូលតែឡានធំៗដឹកទំនិញប៉ុណ្ណោះពីថ្ងៃទី២៣មីនាតទៅ

22-03-2020 12:47 pm 489

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងអភិបាលខេត្តស្រះកែវនៃប្រទេសថៃ គឺលោកវរ៉ាផាន់ សុវាណុន បានជួបពិភាក្សាការងារមួយចំនួន នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ។

ការជួបពិភាក្សាការងារនេះ បន្ទាប់ពីអាជ្ញាធរថៃប្រកាសបិទច្រកព្រំដែនទាំងអស់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីរឹតបណ្តឹងវិធានការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃវីរុសកូវីដ-១៩។ បើតាមទំព័រហ្វេ​ស​ប៊ុករបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ខាងភាគីថៃអនុញ្ញាតឲ្យចេញចូលតែឡានធំៗដឹកទំនិញប៉ុណ្ណោះ។

ក្រៅពីនោះចំពោះប្រជាពលរដ្ឋ,ភ្ញៀវទេសចរណ៍,អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឲ្យចេញចូលនោះឡើយ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០តទៅ។ ដោយឡែគចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារឡុងក្លឺ គឺអនុញ្ញាតឲ្យលក់ដូរ មោងរស់នៅដោយគោរពតាមច្បាប់ប្រទេសថៃ ហើយបើមានករណីចេញហើយពុំឲ្យចូលវិញនោះ រហូតដល់១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ខែមីនាតទៅ៕ 

 

 ពាក្យគន្លឹះ  ថៃឡានដឹកទំនិញ

ព័ត៌មានផ្សេងទៀត