វីរុស​កូរ៉ូណា​៖​ចិន​នឹង​បញ្ជូន​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ព្យាបាល​វីរុស​កូរ៉ូណា​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​

22-03-2020 11:17 am 255

​តាម​គម្រោង ក្រុមគ្រូពេទ្យ ដែល​ជំនាញ​ព្យាបាល​វីរុស​កូរ៉ូណា ឬ​កូវី​ដ​-១៩ របស់​ប្រទេស​ចិន នឹង​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង ៨:៣០ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ តាម​ជើង​យន្តហោះ​ពិសេស​។​នេះ​ជា​ក្រុមគ្រូពេទ្យ​ជំនួយ​ទី​១​របស់​ប្រទេស​ចិន ទៅកាន់​ប្រទេស​អាស៊ាន ខណៈ​ដែល​វីរុស​កូវី​ដ​-១៩ កំពុង​រាតត្បាត​ក្នុង​តំបន់ និង​ទូទាំង​សកលលោក​។​តាម​គម្រោង លោក​វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា និង​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៃ​កម្ពុជា នឹង​មាន​វត្តមាន​ក្នុង​ពិធី​បដិសណ្ឋារកិច្ច នៅ​ព្រលានយន្តហោះ​។​នេះ​បើ​តាម​ការចុះផ្សាយ​នៅលើ​ហ្វេ​ស ប៊ុក​ផ្លូវកា​ររបស់​គណ បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ​៕

ព័ត៌មានផ្សេងទៀត