ចិន​គ្មាន​​ករណី​ឆ្លង​ថ្មី​​នៃ​វីរុស​កូរ៉ូ​ណា​នៅ​ក្នុងប្រទេ​ស​ពីរ​ថ្ងៃ​ជាប់គ្មា

20-03-2020 11:47 am 107
រូបភាពពលរដ្ឋចិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា​ឬកូវីដ-១៩

​អាជ្ញាធរ​ចិន​បានប្រកាស​នៅ​ថ្ងៃទី​២០​មីនា​នេះ​ថា នៅក្នុង​ប្រទេស​ចិន​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នោះទេ​កាលពី​ថ្ងៃទី​១៩​មីនា ជា​ថ្ងៃទី​ពីរ​បន្ទាប់ពី​ថ្ងៃទី​១៨​មីនា​ចិន​ក៏​គ្មាន​ករណី​ឆ្លង​ថ្មី​នៅក្នុង​សហគមន៍​ដែរ​។ ប៉ុន្ដែ​កាលពី​ថ្ងៃទី​១៩​មីនា​ចិន​បាន​រកឃើញ​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស​ចំនួន​៣៩​ករណី នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​សុខភាព​ជាតិ​ចិន​។ គិត​ត្រឹម​ពេលនេះ​ចិន​មាន​ករណី​ឆ្លង​សរុប​ចំនួន​៨០,៩៦៧​ករណី និង​ស្លាប់​សរុប​ចំនួន​ជាង​៣,២០០​នាក់​។ 

​កាលពី​ថ្ងៃទី​១៨​មីនា​អាជ្ញាធរ​ខេត្ដ​ហ៊ួ​ប៉ី​បានប្រកាសថា តំបន់​ព្រំដែន​មួយចំនួន​នៃ​ខេត្ដ​នេះ​ត្រូវ​បើក​ឡើងវិញ អនុញ្ញាតឲ្យ​មនុស្សមាន​សុខភាព​ល្អ​មកពី​តំបន់​មាន​ហានិភ័យ​ទាប​អាច​ឆ្លងកាត់​បាន គឺ​ចាកចេញ​ពី​ខេត្ដ​ប្រសិន​ពួកគេ​មាន​ទីលំនៅ​និង​ការងារ​នៅ​កន្លែង​ផ្សេង​។ រីឯ​ការរស់នៅ​តាម​តំបន់​មួយចំនួន​របស់​ចិន​ក៏​ចាប់ផ្ដើម​វិល​ទៅរក​សភាព​ដើម​បណ្ដើរៗ ដោយមាន​មនុស្ស​ចេញទៅ​ធ្វើការ រោងចក្រ​ដំណើរការ​ឡើងវិញ សាលារៀន​នៅ​តំបន់​មួយចំនួន​ក៏​ចាប់ផ្ដើម​បើក​ឡើងវិញ និង​សាលា​ខ្លះទៀត​កំពុង​រៀបចំ​ដំណើរការ​ឡើងវិញ​។​

គួរ​បញ្ជាក់ថា ចិន​ជា​ប្រទេស​ដែល​ផ្ទុះ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ដំបូង​គេ គឺ​នៅក្នុង​ទីក្រុង​វូ​ហាន​ខេត្ដ​ហ៊ួ​ប៉ី កាលពី​ខែធ្នូ​ចុងឆ្នាំ​២០១៩​។ បច្ចុប្បន្ន​វីរុស​កូរ៉ូ​ណាបាន​វាយលុក​ចូលប​ណ្ដា​ប្រទេស​និង​តំបន់​ប្រមាណ​ជាង​១៦០​ប្រទេស​ហើយ​ទូទាំង​ពិភពលោក​៕

 ពាក្យគន្លឹះ  ចិនវីរុសកូវីដ-១៩

ព័ត៌មានផ្សេងទៀត