សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាផ្អាកការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមកីឡាថ្នាលឆ្នាំ២០២០

20-03-2020 9:29 am 378

 សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៅថ្ងៃទី១៩ ខែមីនា បានជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ កីឡា ករ កីឡាការិនី និងសាធារណជនទាំងអស់ឱ្យផ្អាកការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមកីឡាថ្នាលឆ្នាំ២០២០។ព្រមជាមួយគ្នានេះផ្អាក ការប្រកួតប្រជែងពានរង្វាន់នានាការលេងកម្សាន្តនៅក្នុងទីលានប៊ូលប៉េតង់បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និង រក្សាសុខភាពផ្ទាល់ខ្លួនដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ -១៩ ។

យោងតាមលិខិតរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្នើសុំឱ្យអនុវត្ត ៤ចំណុចដូចខាងក្រោម៖

ទី១.ផ្អាកការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនការបរិភោគអាហារនិងការស្នាក់នៅរួមក្រុមកីឡាថ្នាល ជាបណ្តោះ អាសន្ន ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងជាថ្មី ។ ទី២.ផ្អាកការប្រកួតប្រជែងពានរង្វាន់នានា។

ទី៣.ផ្អាកការលេងកម្សាន្តកីឡាប៊ូលនិងប៉េតង់ពហុកីឡដ្ឋានជាតិអូឡាំពិក។ទី៤.មេត្តាលាងដៃនឹងសាប៊ូឬទឹកអាកុលឱ្យបានញឹកញាប់ពាក់ម៉ាសឬក្រមាបរិភោគអាហារឆ្អិនល្អ។ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចជា ៖ គ្រុនក្តៅ ក្អក ហៀរសំបោរឈឺបំពង់ក ពិបាកដកដង្ហើម សូម ទូរស័ព្ទទៅកាន់លេខ ១១៥ ដើម្បីពិគ្រោះយោបល់៕

 

 ពាក្យគន្លឹះ  កីឡាប៊ូលកូវីដ១៩

ព័ត៌មានផ្សេងទៀត