អ៊ីតាលី​​វ៉ា​ដាច់​​ប្រទេស​ចិន មាន​មនុស្ស​​ស្លាប់​​ច្រើនជាងគេ​​ដោយសារ​​វីរុសកូវីដ-១៩

20-03-2020 8:40 am 378
រូបភាពវីរុសកូរ៉ូណា​ឬកូវីដ-១៩

​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បានសម្លាប់​មនុស្ស​នៅ​អ៊ីតាលី​រហូតដល់​៤២៧​នាក់ ក្នុង​រយៈពេល​តែមួយ​ថ្ងៃទី​១៩​មីនា ធ្វើឲ្យ​ចំនួនមនុស្ស​ស្លាប់​សរុប​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ កើនឡើង​ដល់​ជាង​៣,៤០០​នាក់​។ ចំនួន​ជាង​៣,៤០០​នាក់​អ៊ីតាលី​បាន​ក្លាយជា​ប្រទេស ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​នៅក្នុង​លោក ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ គឺ​វ៉ា​ដាច់​ប្រទេស​ចិន​ដែល​ធ្លាប់​ឈរ​នៅ​លំដាប់​កំពូល​។ ចំណែក​ករណី​ឆ្លង​នៅក្នុង​ប្រទេស​អ៊ីតាលី​មាន​ចំនួន​ជាង​៤១,០០០​នាក់​។ ដោយឡែក​នៅក្នុង​ប្រទេស​ចិន​មាន​មនុស្ស​ស្លាប់​ជាង​៣,២០០​នាក់ និង​ឆ្លង​សរុប​ជាង​៨​ម៉ឺន​នាក់​។ នៅក្នុង​ពិភពលោក​វិញ​មាន​មនុស្ស​ស្លាប់​ជិត​១​ម៉ឺន​នាក់​ហើយ និង​ឆ្លង​ចំនួន​ជាង​២៣​ម៉ឺន​នាក់​។

ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ការប្រកាស​បិទ​ប្រទេស​អ៊ីតាលី​ចាប់ផ្ដើម​ពី​ថ្ងៃទី​១២​មីនា​កំណត់​បញ្ចប់​ត្រឹម​ថ្ងៃទី​២៥​មីនា ពេលនេះ​ត្រូវ​ពន្យារពេល​បន្ថែមទៀត​។ ប្រជាជន​អ៊ីតាលី​ស្ទើរ​ទាំងអស់​ត្រូវ​បានផ្ដល់​ការណែនាំ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ​។ ចំណែក​ភោជនីយដ្ឋាន ក្លឹប​កម្សាន្ដ និង​ហាង​ភាគច្រើន​ត្រូវ​បិទទ្វារ រួមទាំង​សាលារៀន​ផងដែរ​៕​

 ពាក្យគន្លឹះ  អ៊ីតាលីវីរុសកូវីដ-១៩

ព័ត៌មានផ្សេងទៀត