សមាជិក​សភា​អាមេរិក​២​រូប​ត្រូវ​ធ្វើ​តេស្ត​រកឃើញថា​វិជ្ជមាន​វីរុស​កូវី​ដ​១៩

19-03-2020 2:46 pm 295
លោកMario Diaz-Balart(ឆ្វេង) និងលោកBen McAdams(ស្ដាំ)

​សមាជិកសភា​២​រូប​គឺ​លោក​ម៉ា​រី​អូ ឌី​អាស បាឡាត់​(Mario Diaz-Balart) សមាជិក​គណបក្ស​សាធារណរដ្ឋ និង​លោក​បេន មែក​អាដាមស៍​(Ben McAdams) សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​រកឃើញ​ថា​ឆ្លង​វីរុស​កូវី​ដ​១៩ បន្ទាប់ពី​ធ្វើ​តេស្ត​វិជ្ជមាន​ក្នុងពេល​តែមួយ​។ កត្តា​នេះ​ដែរ​បណ្តាលឱ្យ​សមាជិកសភា​អាមេរិក​ដទៃ​ទៀត ប្រឈម​នឹង​ការ​ដាក់​នៅ​ដាច់​ដោយឡែក​។ នេះ​បើ​យោង​ទៅតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​Reuters នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​ថា លោក​ម៉ា​រី​អូ ឌី​អាស បាឡាត់​(Mario Diaz-Balart) អាយុ​៥៨​ឆ្នាំ ជា​អ្នកតំណាងរាស្ត្រ​រដ្ឋ​ផ្លរីដា បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវី​ដ​១៩(COVID-19) និង​បាន​ក្លាយ​ជា​សមាជិក​មួយ​រូប ក្នុងចំណោម​២​រូប​ដំបូង​គេ​ក្នុង​សភា​អាមេរិក​ដែល​បាន​ឆ្លង​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ​។ រីឯ​លោក​បេន មែក​អាដាមស៍​(Ben McAdams) អាយុ​៤៥​ឆ្នាំ ជា​តំណាងរាស្ត្រ​រដ្ឋ​យូ​ថា​ហ៍ ក៏​បាន​ប្រកាសថា លោក​ក៏​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ដូចគ្នា​ដែរ​៕

ព័ត៌មានផ្សេងទៀត