ផ្អាកពលរដ្ឋកម្ពុជាចូលវៀតណាម និងផ្អាកពលរដ្ឋ វៀតណាមចូលកម្ពុជា

19-03-2020 9:54 am 548

ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៩ ខែមីនានេះ បានសរសេរលិខិតជូនស្ថានទូតវៀតណាមប្រចាំកម្ពុជា អំពីការផ្អាកការដំណើរជាបណ្ដោះអាសន្ន ចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រ​ទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

ការផ្អាកជាបណ្ដោះអាសន្ននេះ នឹងត្រូវធ្វើឡើងចាប់ពីម៉ោង២៣ និង៥៩នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ បើតាមក្រសួងការបរទេសកម្ពុជា វិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋ​វៀត​ណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឲ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម៕ 

 

 

ព័ត៌មានផ្សេងទៀត