ល្ហុង​ទុំ​និង​ទឹកដោះគោ រូបមន្ត​សម្អាត​ស្នាម​អុជ​ខ្មៅ​លើ​ស្បែក​មុខ​

18-03-2020 8:10 pm 265

​ស្នាម​អុជ​ខ្មៅ​លើ​ស្បែក​មុខ ជា​បញ្ហា​ផ្ទៃមុខ​ដែល​ស្ត្រី​មួយចំនួន​ជួបប្រទះ​និង​ខ្វល់ខ្វាយ ត្បិត​បញ្ហា​ស្បែក​មុខ​របៀបនេះ​មិន​ងាយ​ដោះស្រាយបាន​ដោយ​ស្រួល​ទេ​។ យ៉ាងណាក៏ដោយ ស្នាម​អុជ​ខ្មៅ​នេះ អាច​នឹងរ​លុប​បាន​បន្តិច​ម្តងៗ ដោយ​ការប្រើប្រាស់​រូបមន្ត តាមបែប​ន​ធម្មជាតិ ផ្សំ​ពី ល្ហុង​ទុំ​និង​ទឹកដោះគោ​។ ទន្ទឹមនឹង​ការអនុវត្ត​រូបមន្ត​នេះ អ្នក​គួរ​អម​ជាមួយ​នូវ​ការបរិភោគ អាហារ​ដែល​ត្រឹមត្រូវ និង​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ទើប​ជា​ការប្រសើរ ត្បិត​ស្នាម​អុជ​ខ្មៅ​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន​ផ្សេងៗ​គ្នា​។​

​វិធី​ធ្វើ អ្នក​គ្រាន់តែ​យក​ចំណិត​ល្ហុង​ទុំ​៣​ទៅ​៤​ដុំ​តូចៗ​កិន​ឲ្យ​ម៉ដ្ឋ ហើយ​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់​១​ស្លាបព្រា ច្របល់​ឲ្យចូល​គ្នា​សព្វ​។ ទទួលបាន​ល្បាយ​ខា​ប់ៗ​នេះហើយ យក​វា​មក​លាប​លើ​ស្បែក​មុខ​និង​ក រក្សាទុក​ឲ្យ​ស្ងួត​ពី​១៥​ទៅ​២០​នាទី ចាំ​លាងជម្រះ​ចេញ​។ អ្នក​គួរ​អនុវត្តតាម​វិធី​នេះ ឲ្យបាន​៣​ដង​ក្នុង​មួយ​សប្តាហ៍ ហើយ​សង្កេតមើល​ការប្រែប្រួល​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​។ បើទោះបីជា​រូបមន្ត​តាមបែប​ធម្មជាតិ មិន​ហុច​ផល​ឲ្យ​ភ្លាមៗ ប៉ុន្តែ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព​ស្បែក​របស់​អ្នក​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត