ក្រសួងអប់រំប្រកាស ពន្យារពេលការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០

18-03-2020 10:41 am 156

 ក្រសួងអប់រំប្រកាស ពន្យារពេលនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំចេញថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ។ការពន្យារពេលនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០នេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគផ្លូវដង្ហើម ប្រភេទថ្មី COVID-19ដែលកំពុងរីករាលនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថាការពន្យាពេលនៃការប្រកួតនេះ គ្រោងចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មី៕ 

ព័ត៌មានផ្សេងទៀត