វីរុស​​កូរ៉ូ​ណា​ឬកូវី​ដ​-១៩​​ពេលនេះ​​វាយលុក​​ចូល​ទាំង​៥០​​រដ្ឋ​របស់​​អាមេរិក​ហើយ​

18-03-2020 8:57 am 143
រូបភាពពលរដ្ឋអាមេរិក

​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅពេលនេះ បាន​ឆ្លង​រាលដាល​ទៅក្នុង​ទូទាំង​៥០​រដ្ឋ​របស់​អាមេរិក​ហើយ ក្រោយពេល​រដ្ឋ​West Virginia​បានប្រកាស​ករណី​ដំបូង​កាលពី​ថ្ងៃ​អង្គារ​។ បច្ចុប្បន្ន​នៅ​អាមេរិក​មាន​ករណី​ឆ្លង​ជិត​៦​ពាន់​នាក់ និង​ស្លាប់​កើន​ដល់​ជាង​១០០​នាក់​។ ដោយសារតែ​ស្ថានការណ៍​កំពុង​ស្ថិតក្នុង​គ្រោះអាសន្ន ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​អង្គារ​ថា ការ​រឹតបន្ដឹង​ការធ្វើដំណើរ​នៅក្នុង​សហរដ្ឋអាមេរិក កំពុង​ត្រូវបាន​លើក​មក​ដាក់​លើ​តុ​ពិចារណា​។ លោក​ថា​ការ​រឹតបន្ដឹង​ការធ្វើដំណើរ រហូតដល់​បិទ​ទូទាំងប្រទេស​តែម្ដង​ពិតជា​អាច​ធ្វើទៅបាន ប៉ុន្ដែ​វា​ជា​ជំហាន​មួយ​ធំ​ណាស់ ដូច្នេះ​លោក​សង្ឃឹម​នឹងមិន​ឈានដល់​ដំណាក់កាល​នេះ​ទៅ​ចុះ​។ 

​រដ្ឋាភិបាល​របស់លោក​ត្រាំ​បាន​ស្វែងរក​កញ្ចប់​ថវិកា​ជាង​១​ពាន់​ពាន់​លាន​ដុល្លារ ដែល​ក្នុងនោះ​មាន​៥០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដោះស្រាយ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​រងគ្រោះ​ខ្លាំង​អាច​ប្រឈម​នឹង​ក្ស័យធន​ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​៕

 ពាក្យគន្លឹះ  អាមេរិកវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត