នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ជាបណ្តោះអាសន្ន អំឡុងពេលដែលមានការរាលដាលជាសកល នៃវីរុសកូរ៉ូណា ឬកូវីដ-១៩។នៅក្នុងសេចក្តីជូនដំណឹងក៏បានបញ្ជាក់បន្ថែមថា ការបិទនេះ នឹងចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ពេលវីរុសកូរ៉ូណាឬកូវីដ-១៩ បានធូរស្រាល។
ពាក់ព័ន្ធនឹងការបិទជាបណ្តោះអាសន្ននូវKTV និងរោងភាពយន្តនេះដែរ អ្នកនយោបាយបីរូបបានបង្ហាញការគាំទ្រ ព្រោះវាជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ តែក៏សូមអំពាវនាវឲ្យមានការបិទច្រកព្រំដែន ផ្សារទំនើប ក្លឹបកំសាន្ត និងកម្មវិធីជួបជុំគ្នាផ្សេងៗផងដែរ...