ចិននឹងបញ្ជូនជំនួយជាសម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩មកកម្ពុជា

17-03-2020 12:10 pm 202

ស្ថានទូតចិនប្រចាំកម្ពុជាបានអោយដឹងថា សម្ភារប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) សម្រាប់មនុស្ស២០០០នាក់ដែលជាជំនួយរបស់ភាគីចិន នឹងមកដល់រាជធានីភ្នំពេញតាមជើងយន្ត
ហោះ ហើយជំនួយទាំងនេះនឹងប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

ស្ថានទូតចិនបានបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារផ្សេងទៀតជាបន្តបន្ទាប់ និងខិតខំផ្តល់ជាកម្លាំងគាំទ្រក្នុងកិច្ចការទប់ស្កាត់ជំងឺ
កូវីដ១៩ផងដែរ៕

 

ព័ត៌មានផ្សេងទៀត