វីរុស​កូរ៉ូណា​​ធ្វើឲ្យ​​សេដ្ឋកិច្ច​ចិន​​ធ្លាក់​ចុះ​ខ្លាំង​​ក្នុង​ខែ​មករា​និង​កុម្ភៈ​

16-03-2020 5:52 pm 266
  ស្តាប់
សេដ្ឋកិច្ចចិន​កំពុងរងគ្រោះដោយសារវីរុសកូរ៉ូណា
ស្តាប់ជាសំឡេង

​ផលប៉ះពាល់​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​មកលើ​សេដ្ឋកិច្ច​ចិន បាន​បង្ហាញឲ្យឃើញ​យ៉ាង​ច្បាស់​តាមរយៈ​តួលេខ​ថ្មី​ប្រកាស​នៅ​ថ្ងៃទី​១៦​មីនា​នេះ​។ នោះ​គឺជា​ការធ្លាក់ចុះ​យ៉ាងខ្លាំង​ទូទាំងប្រទេស​។ ទិន្នន័យ​ដែល​បាន​បូក​បញ្ចូល​គ្នា​សម្រាប់​ខែមករា​និង​កុម្ភៈ​បាន​បង្ហាញថា ដោយមាន​ការបិទទ្វារ​នៃ​ប្រតិ​បត្ដិការផ​លិតកម្ម វិស័យ​ឧស្សាហកម្ម វិស័យ​រ៉ែ និង​ឧបករណ៍ប្រើប្រាស់​ជាច្រើន​ទៀត ការបិទទ្វារ​បានធ្វើឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​១៣.៥​ភាគរយ ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០២០​នេះ​។ នេះ​គឺជា​ការធ្លាក់ចុះ​លើកដំបូង​បំផុត​បំបែក​កំណត់ត្រា​។ ប៉ុន្ដែ​តួលេខ​នេះដែរ​ក៏​នៅ​ទាប​ជាង​ការព្យាករណ៍​ទុក​៣.០​ភាគរយ ដែល​គេ​គិតថា​អាច​ធ្លាក់ចុះ​ច្រើនជាង​១៣.៥​ភាគរយ​។​

​ការ​លក់រាយ​ដែលជា​បរិមាណ​ដ៏​សំខាន់​នៃ​ការប្រើប្រាស់​នៅ​ក្នុងប្រទេស​ចិន បាន​ធ្លាក់ចុះ​ចំនួន​២០.៥​ភាគរយ ហើយក៏​ជា​ការធ្លាក់ចុះ​លើកដំបូង​ក្នុង​កំណត់ត្រា​។ ចំនួន​នេះ​ក៏​ទាប​ជាង​ការព្យាករណ៍​ទុក​របស់​អ្នកវិភាគ គឺ​ទាប​ជាង​៤.០​ភាគរយ​។ ការវិនិយោគ​លើ​ទ្រព្យសកម្ម​ថេរ ដែលជា​រង្វាស់​នៃ​ការចំណាយ​លើ​មុខទំនិញ​រួមបញ្ចូល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍ប្រើប្រាស់ បាន​ធ្លាក់ចុះ​ចំនួន​២៤.៥​ភាគរយ​។ អាក្រក់​ជាង​ការព្យាករណ៍​ទុក​របស់​អ្នកវិភាគ ហើយ​នេះ​ក៏​ជា​ការធ្លាក់ចុះ​លើកដំបូង​ដែរ​។​

​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​២​ខែ​ដំបូង​នេះ ក៏​មិនមែនជា​ការភ្ញាក់ផ្អើល​ណាស់ណា​ទេ ដោយសារតែ​រយៈពេល​នោះ​រួមបញ្ចូល​ថ្ងៃ​ឈប់សម្រាក​ចូលឆ្នាំ​ចិន បូក​រួមទាំង​ការពន្យារពេល​វិស្សមកាល​បន្ថែម​លើ​ថ្ងៃ​ចូលឆ្នាំ ដែល​ធ្វើឲ្យ​មនុស្ស​រាប់លាននាក់​មិនអា​ចចូលធ្វើការ​វិញបាន​។ អ្នក​ដែល​មិនអាច​ចូលធ្វើការ​នៅតាម​រោងចក្រ នាំគ្នា​តស៊ូ​គ្រប់​មធ្យោបាយ​ដើម្បី​អាច​ត្រឡប់​ទៅ​ធ្វើការ​វិញ​បាន​។ 

​យោងតាម​ការបញ្ជាក់​ពី​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​បានឲ្យដឹងថា កាលពី​សប្ដាហ៍​មុន​ប្រហែល​៩៥​ភាគរយ​នៃ​ក្រុមហ៊ុន​ធំៗ ជា​ក្រុមហ៊ុន​នៅក្រៅ​ខេត្ដ​ហ៊ួ​ប៉ី​បាន​បើកទ្វារ​ឡើងវិញ​។ ក្រៅពីនេះ​មាន​ក្រុមហ៊ុន​តូចៗ​ប្រមាណ​ជា​៦០​ភាគរយ​ក៏បាន​បើក​ឲ្យធ្វើ​ការវិញ​។ ការបិទទ្វារ​កន្លងមក​បានធ្វើឲ្យ​អ្នកវិភាគ​បន្ថយ​ទស្សនវិស័យរ​បស់​ពួកគេ​ចំពោះ​សេដ្ឋកិច្ច​ចិន ដោយ​ភាគច្រើន​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​ជា​ប្រត្ដិ​សាស្ដ្រ​នៅ​ត្រីមាស​ទីមួយ​៕

ព័ត៌មានផ្សេងទៀត