ជំងឺមហារីក​កុមារ​ដែល​មន្ទីរពេទ្យ​បេះដូង​ជប៉ុន​ឧដុង្គ​ជួប​ញឹកញាប់​

16-03-2020 4:26 pm 309

​ជំងឺមហារីក​ផ្នែក​កុមារ​មាន​ច្រើន​ប្រភេទ មានដូចជា​មហារីក​គ្រាប់​ឈាម មហារីក​ខួរក្បាល និង​មហារីក​ក្នុង​ពោះ​ជាដើម​។ អ្នកស្រី​វេជ្ជបណ្ឌិត កា​កា​ហ្ស៊ឹ ម៉ា​រីកុ ឯកទេស​ជំងឺមហារីក​កុមារ បម្រើការ​នៅ​មន្ទីរពេទ្យ បេះដូង​ជប៉ុន​ឧដុង្គ ឲ្យដឹងថា មន្ទីរពេទ្យ​ដែល​ទទួល​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​មួយ​នេះ ទទួល​អ្នកជំងឺ​កុមារ​ផ្នែក​មហារីក​ជាង​២០០​នាក់​ក្នុង​មួយឆ្នាំ​។ សម្រាប់​នៅ​មន្ទីរពេទ្យ​បេះដូង​ជប៉ុន ជំងឺមហារីក​កុមារ​ដែល​ជួប​ញឹកញាប់​ជាងគេ​គឺ​ដុំ​នៅត្រង់​ក និង​ដុំ​នៅក្នុង​ពោះ​។ ដោយសារតែ​ពុំមាន​មូលហេតុ​ច្បាស់លាស់​នៅ​ពីក្រោយ​ជំងឺមហារីក​ទាំងនេះ ហើយក៏​​ពុំមាន​វិធានការ​ជាក់លាក់​ដើម្បី​ការពារ អ្នកស្រី​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​រូបនេះ​បាន​ណែនាំ​ឲ្យ​ឪពុក ម្តាយ​ឬ​អាណាព្យាបាល អនុវត្ត​ការរស់នៅ​ស្អាត និង​ហូប​ស្អាត​។​

​ដើម្បី​ជ្រាប​បន្ថែម​ពី​ប្រធានបទ​ផ្នែក​សុខភាព​នេះ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​អ្នកស្រី​វេជ្ជបណ្ឌិត​កា​កា​ហ្ស៊ឹ ម៉ា​រីកុ ឯកទេស​ជំងឺមហារីក​កុមារ​បម្រើការ​នៅ​មន្ទីរពេទ្យ បេះដូង​ជប៉ុន​ឧដុង្គ តាមរយៈវីដេអូខាងលើ​!

ព័ត៌មានផ្សេងទៀត