អ្នកនាំពាក្យ៖អ្នករកឃើញផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជាមិនទាន់ចេញរោគសញ្ញាអ្វីនោះទេ

16-03-2020 3:57 pm 630

លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា គិតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ អ្នកដែលរកឃើញផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជា ដែលរួមមានជនជាតិខ្មែរ៤នាក់ផងនោះ គឺមិនទាន់មានចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយពួកគេគ្រាន់តែហៀរសំបោរតិចតួច និងតឹងច្រមុះជាដើម។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិតលី សូវ៉ាន់មានសុទិដ្ឋិនិយមថា ក្រុមគ្រូពេទ្យកម្ពុជា នឹងព្យាបាលអ្នករកឃើញផ្ទុកវីរុសកូវីដ-១៩ទាំងនោះ ឲ្យជាសះស្បើយដូចជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុដែរ។

ជាបន្តសូមស្ដាប់កិច្ចសម្ភាសន៍រវាងលោកឃួន សុភ័ក្រ ជាមួយលោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅក្នុងនាទីហេតុការណ៍សំខាន់ដូចតទៅ! 

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត