ជប៉ុន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ដែល​សម្លាប់​មនុស្ស​វិកលចរិត​១៩​នាក់​

16-03-2020 3:14 pm 715

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​មនុស្ស​វិកលចរិត​ចំនួន ១៩​នាក់​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​ឃាតករ​ដៃ​ឆៅ​នេះដែរ​មាន​ឈ្មោះ​សាទុ​ហ្ស៊ី អ៊ូ​ម៉ា​ត់ស៊ូ​(Satoshi Uematsu) អាយុ​៣០​ឆ្នាំ បាន​សារភាព​ថា​រូបគេ​ពិតជា​បាន​សម្លាប់​មនុស្ស​មាន​បញ្ហាស​តិចំ​នួន ១៩​នាក់ នៅក្នុង​មណ្ឌល​មនុស្ស​វិកលចរិត​មួយ ស្ថិត​នៅក្នុង​ទីក្រុង​សា​ហ្សា​មីហា​រ៉ា​(Sagamihara) ភាគ​និរតី​នៃ​ទីក្រុង​តូ​ក្យូ​។ 

​បើ​តាម​ការបញ្ជាក់​របស់​តុលាការ​ទីក្រុង​យូ​កូហា​ម៉ា​(Yokohama) បានឲ្យដឹងថា ឃាតករ​វ័យក្មេង​នេះ​នឹង​ត្រូវ​ប្រហារជីវិត​ដោយ​ការព្យូរក​។ ជុំវិញ​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​ដៃដល់ ឈាន​ដល់​ការប្រើប្រាស់​កាំបិត​ប្រព្រឹត្ត​បទល្មើស​ដ៏​សាហាវ​នេះ មេធាវី​របស់​អ៊ូ​ម៉ាត់​ស៊ូ​បញ្ជាក់ថា ដោយសារតែ​លោក​បាន​ប្រើប្រាស់​កញ្ឆា​លើស​កម្រិត​។ ការអះអាង​របស់​មេធា​វី​នេះ​សំអាង​ទៅ​តាម​លទ្ធផល​នៃ​ការពិនិត្យ​ឈាម​របស់​ជនដៃដល់​៕

ព័ត៌មានផ្សេងទៀត