លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​ដោះស្រាយ​ករណី​នាវា​កម្ពុជា​៤​គ្រឿង​ដែល​វៀតណាម​មិនឲ្យ​ចូលចត​

16-03-2020 12:08 pm 1323

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ចេញ​បញ្ជា​បន្ទាន់​មួយ​ទៅ​កាន់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យចេញ​ជួយ​អន្តរាគមន៍​នាវា​កម្ពុជា​ចំនួន ៤​គ្រឿង​ដែល​កំពុង​ស្ថិត​នៅលើ​ដែនទឹក​នៃ​ប្រទេស​វៀតណាម ក្រោយ​ពី​វៀតណាម​បាន​ហាម​មិនឲ្យ​ចូលចត​ក្នុង​ប្រទេស​ខ្លួន ដោយ​ព្រួយបារម្ភ​ពី​ករណី​វីរុស​កូវី​ដ​១៩​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​រប​ស់លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​គួរបញ្ជាក់​ថា ការបញ្ជា​បន្ទាន់​របស់​លោកនាយក​រដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់​ពី​មាន​ស្នើសុំ​ដោយ​ផ្ទាល់​ពី​សំណាក់​ម្ចាស់​នាវា​ទៅកាន់​ផេក​ហ្វេស​ប៊ុក​(Facebook)​ផ្លូវការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​។ 

​ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​បញ្ជាក់បន្ថែម​ថា នាវា​ទាំង​៤​គ្រឿង​នោះ មាន​នាវា​៣​គ្រឿង មាន​ផ្ទុក​អ្នកទេសចរ​ដែល​ភាគច្រើន​ជា​អ្នក​មក​ពី​តំបន់​អឺរ៉ុប ខណៈ​នាវា​មួយគ្រឿង គឺ​ពុំ​មាន​ផ្ទុក​អ្នកទេសចរ​ឡើយ ដោយ​មាន​តែ​អ្នក​បម្រើការ​លើ​នាវា​តែប៉ុណ្ណោះ​។ យ៉ាងណាមិញ​លោក​ទេសរដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្ន​ក្រសួង​សាធារណការ​កំពុងធ្វើកា​រ​សម្របសម្រួល​ជាមួយ​នឹង​ភាគី​វៀតណាម​ដើម្បី​សុំ​សំចត​។ ផ្ទុយទៅវិញ​បើ​ភាគី​វៀតណាម​នៅតែ​មិន​អនុញ្ញាត​នោះទេ នោះ​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​នាវា​ទាំង​៤​គ្រឿង​ខាងលើ ត្រឡប់​មក​សំចត​នៅ​ច្រក​ក្អម​សំណរ ដើម្បី​ត្រួតពិនិត្យ​អ្នក​ដែល​នៅ​លើ​នាវា​ជាមុនសិន​។ ដោយឡែក​បើ​ក្នុងករណី អ្នក​នៅ​លើ​នាវា​ទាំងអស់​ពុំ​មាន​ផ្ទុក​នូវ​វីរុស​COVID-19 ទេ នោះ​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​កាន់​រាជធានី​ភ្នំពេញ​វិញ​៕

ព័ត៌មានផ្សេងទៀត