លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង

14-03-2020 4:41 pm 124

 លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ នឹងអញ្ជើញជាអធិបតីភាពប្រកាសបើកពិធីបុណ្យទន្លេលើកទី៦ នៅក្នុងខេត្តបាត់ដំបង។ ពិធីបុណ្យទន្លេនៅឆ្នាំ២០២០ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៦ មានរយៈពេល៣ថ្ងៃ ពីថ្ងៃ១៣ ដល់១៥ មីនា ដោយមានការតាំងពិព័រណ៍សមិទ្ធផល ពិសេសផលិតផលក្នុងស្រុក មហោស្រព ម្ហូបអាហារនិងភេសជ្ជៈ រួមមានប្រមាណ ៣០០ ស្តង់ និងស្តង់ពិព័រណ៍បរទេសប្រមាណ៣០០ស្តង់ ពិសេសការរៀបចំវិថីម្ហូបអាហារក្នុងក្រុងបាត់ដំបង។

កម្មវិធីសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ពោធិសាត់ និងសាធារណរដ្ឋឥណ្ឌូណេស៊ីជាមិត្ត។សកម្មភាពកីឡាដែលរួមមាន៖ កីឡាបាល់ទាត់មិត្តភាព កីឡាបាល់ទះ កីឡាប៉េតង់ កីឡាចំបាប់បុរាណ កីឡាទាញព្រ័ត្រ និងប្រដាល់គុនខ្មែរអន្តរជាតិ កីឡាប្រណាំងកង់ រត់កំសាន្ត។ល៕ 

ព័ត៌មានផ្សេងទៀត