វីរុស​កូរ៉ូណា​៖​Apple​​ប្រកាស​​បិទ​ហាង​​ទាំងអស់​​នៅក្រៅ​​​ប្រទេស​ចិន​

14-03-2020 3:37 pm 138
រូបភាពឡូហ្គោក្រុមហ៊ុន​Apple

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Apple បានប្រកាសឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​មីនា​នេះ​ថា ហាង​លក់រាយ​ទាំងអស់​នៅ​ក្រៅប្រទេស​ចិន​នឹងត្រូវ​បិទទ្វារ​រហូតដល់​ថ្ងៃទី​២៧​ខែ​មីនា​។ ការប្រកាស​ដូច្នេះ​ដើម្បី​ជា​ការរួមចំណែក​ការពារ​ការឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ នេះ​បើតាម​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​លោក​Tim Cook​។ នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​លោក​Cook​និយាយថា មេរៀន​ដែល​ទទួលបាន​ពី​ក្រុមការងារ​របស់លោក​នៅ​ក្នុងប្រទេស​ចិន បាន​ជួយ​រៀបចំ​ការឆ្លើយតប​ជា​សកល​របស់​ក្រុមហ៊ុន​។ 

​មេរៀន​មួយ​ក្នុងចំណោម​មេរៀន​ទាំងនោះ​គឺថា វិធី​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា គឺ​ការកាត់បន្ថយ​ភាពជិតស្និទ្ធ និង​ធ្វើឲ្យ​មានគម្លាត​សង្គម​មួយ​រយៈ​សិន​។ បន្ថែម​លើ​ការបិទ​ហាង​លក់រាយ ក្រុមហ៊ុន​Apple​កំពុង​ផ្លាស់ប្ដូរ​ការរៀបចំ​ការ​ងារ​នៅ​ទូទាំង​ពិភពលោក​។ ដោយឡែក​ហាង​ទាំងអស់​នៅ​ក្នុងប្រទេស​ចិន ក្រុមហ៊ុន​ទើបតែ​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​១៤​មីនា​នេះ​ទេ បន្ទាប់ពី​បិទ​មួយ​រយៈពេល​ដោយសារ​វីរុស​កូរ៉ូណា​វាយលុ​កខ្លាំង​៕

ព័ត៌មានផ្សេងទៀត