កងទ័ពអាកាស​របស់​ចិន​ត្រៀម​ចូលរួម​សមយុទ្ធ​នាគ​មាស​ជាមួយ​កម្ពុជា​

14-03-2020 11:19 am 121
  ស្តាប់
ស្តាប់ជាសំឡេង

​កងពលតូច​លេខ​៧០ ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២០​ស្វាគមន៍​កងទ័ពអាកាស​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ត្រៀម​ចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២០ ដោយ​នេះ​ជា​លើក​ទី​៤ ហើយ ដែល​កងទ័ព​កម្ពុជា​-​ចិន ធ្វើ​លំ​ហាត់​នាគ​មាស​រួមគ្នា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឮ​នេះ​ជា​លើក​ទី​៤ ហើយ ដែល​កងទ័ព​កម្ពុជា​-​ចិន ធ្វើ​លំ​ហាត់​នាគ​មាស​រួមគ្នា នៅក្នុង​ប្រទេស​កម្ពុជា ដោយ​លើក​ទី​១ ធ្វើឡើង​នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៨ លើក​ទី​៣ នៅ​ឆ្នាំ​២០១៩​។ ចំណែក​លទ្ធភាព​នៃ​ការធ្វើ​សមយុទ្ធ​ក៏​កាន់តែ​ធំ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

ចំពោះ​គ្រឿង​បំពាក់​សម្រាប់ធ្វើ​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២០​នេះ គឺ​ភាគី​កងយោធពល​ខេមរភូមិន្ទ ប្រើប្រាស់​ឧត្ថម្ភាកចក្រ ចំនួន​៤​គ្រឿង រថក្រោះ T55 ចំនួន​១០​គ្រឿង រថពាសដែក DMT1 ចំនួន​១២​គ្រឿង និង​កាំភ្លើង​ធំ ១២២ D30 ៦​គ្រឿង ព្រមទាំង​កាំភ្លើងត្បាល់​ចំនួន ១២​ដើម រួមជាមួយ​នឹង​កាំភ្លើង​ស្វ័យប្រវត្តិ​ជាច្រើន​ដើម​ទៀត ឧបករណ៍​សម្រាប់​ស៊ើបការណ៍ ឧបករណ៍​សម្រាប់​ដោះមីន ឧបករណ៍​សម្រាប់​រំដោះ​ចំណាត់​ខ្មាំង និង​ឧបករណ៍​សម្រាប់​បន្សាប​សារធាតុ​គីមី​ជាដើម​។​

​ដោយឡែក​ភាគ​កងទ័ព​រំដោះប្រជាជន​ចិន នឹង​ប្រើប្រាស់​ឧត្ថម្ភាកចក្រ ចំនួន ៦​គ្រឿង កាំភ្លើង​ធំ ១២២ D30 ចល័ត ចំនួន​៣​ដើម រថពាសដែក ចំនួន​៩​គ្រឿង ព្រមទាំង​គ្រឿងយន្ត​ដទៃទៀត សម្រាប់​បម្រើ​ដល់​ការងារ​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២០​នេះ ចំនួន​២៨​គ្រឿង និង​ឧបករណ៍​ជាច្រើន​ទៀត​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត